លួច​លើកទីមួយ​មិន​អី ភ្លេច​ស្មារតី​ទៅ​លួច​កន្លែង​ដដែល​ទៀត ត្រូវ​ម្ចាស់​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ ២ នាក់​ត្រូវបាន​ម្ចាស់​ហាង ដេញចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​រូបគេ​ធ្វើ​សកម្មភាព​លួច​បន្លំ​ទំនិញ​ក្នុង​ហាង​លក់ទំនិញ ។ ការចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​២០១៣ នៅ ហាង​លក់ទំនិញ​មួយកន្លែង​យីហោ សា​ណា​ម៉ា​ត ចំណុច​ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

 

​ជនសង្ស័យ​ដែល​បន្លំ​លួច​ទំនិញ​ក្នុង​ហាង​រួមមាន​ទី​១ ឈ្មោះ​ឡុង ភក្ដី អាយុ​២៩​ឆ្នាំ មុខរបរ​មិន ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ឫស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី​២ ឈ្មោះ​ហម តឿ អាយុ​២៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់ នៅផ្ទះ​ជួល ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ដោយឡែក​ជនរងគ្រោះ​វិញ ឈ្មោះ យ័ន ថាវ​រ៉ា ភេទ​ប្រុស អាយុ​៣២ ឆ្នាំ មុខរបរ​ជាម​ន្ដ្រី​យោធា​ស្នាក់​នៅផ្ទះ​លេខ ១០៦A ផ្លូវ​លេខ ២០១១ ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បានបញ្ជាក់​ថា មុន​ថ្ងៃកើតហេតុ កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ ជនរងគ្រោះ ដែលជា​ម្ចាស់​ហាង លក់ទំនិញ យីហោ​សា​ណា​ម៉ា​ត បាន​មើល​តាម​កាមេរ៉ា​សុវត្ថិភាព ពេលនោះ​ជនរងគ្រោះ ឈ្មោះ​ភក្ដី​បាន​លួច​ទឹកអប់​ចំនួន ៤​ដប រួចហើយ​រត់គេចខ្លួន​បាត់ ។ រហូតដល់​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​២០១៣ ដែលជា​ថ្ងៃកើតហេតុ​ខាងលើ​ជនសង្ស័យ​ទាំងពីរ​នេះ​បានមក​ម្ដងទៀត ដោយ​ធ្វើ​សកម្មភាព​ដូច​មុន ដោយ​ស្ពាយ​កាបូប​ខ្មៅ​មកជា​មួយ ហើយ​ម្ចាស់​ហាង​ក៏​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​។​

16-12-2013

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន ឃុំខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរ បាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published