ប្រទេសហ្វីលីពីន ៖ យ៉ាងហោចណាស់មនុស្ស ២២ នាក់ត្រូបានបានស្លាប់ក្នុងឧបទ្ទវហេតុក្រឡាប់ធ្លាក់ផ្លូវស្ថិតនៅទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន ។ នេះបើយោងតាមការណ៍ឲ្យដឹងរបស់មន្ត្រីប៉ូលិសបាននិយាយប្រាប់ទីភ្នាក់ងារ AFP កាលពីថ្ងៃចន្ទនេះ ។
លោក Jose Abuyog មន្ត្រីប៉ូលិសស៊ើបអង្កេតចរាចរ បានឱ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមនុស្សស្លាប់នេះ ដោយសាររថយន្តបានរេចង្កូតធ្លាក់ចុះមកផ្លូវក្រោម ដែលមានកម្ពស់ ៦ ម៉ែត្រ(២០ហ្វីត)។
គួររម្លឹកថា កាលពីឆ្នាំ២០១១ មនុស្សបីនាក់ត្រូវបានសម្លាប់ និងរងរបួស ៤ នាក់ នៅពេលរថយន្តក្រុងមួយ បានធ្លាក់ចុះពីផ្លូវ កើនឡើង ដូចគ្នាទៅ នឹងហេតុការណ៍បែបនេះដែរ៕