យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ នាំទៅ​សាកសួរ ក្នុងករណី ចាប់រំលោភ​សេពសន្ថវៈ​បានសម្រេច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​សេពសន្ថវៈ​បានសម្រេច ។ការចាប់​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ៩ និង ១០ នាទី ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះជួល​ជាន់​ទៅ​៣ ក្នុងភូមិ​បូរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

 

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ថន បញ្ញា អាយុ ២៣​ឆ្នាំ ជា​សន្តិសុខ​ក្រុមហ៊ុន​ឯកជន ស្នាក់នៅ​ផ្ទះជួល​ក្នុង​កន្លែងកើតហេតុ​ខាងលើ ។ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ ស​.​គ អាយុ ២២​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​ស្នាក់​នៅជាប់​បន្ទប់​ជនសង្ស័យ ។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន​នៅក្នុង​បន្ទប់​ជួល​ម្នាក់ឯង ស្រាប់តែ​ជនសង្ស័យ​រុញ​ទ្វារ​បន្ទប់​ចូល រួច​បានធ្វើ​សកម្មភាព​ចាប់រំលោភ​បានសម្រេច​តែម្ដង បន្ទាប់មក​ជនសង្ស័យ​ក៏​ដើរ​ចេញទៅ​បន្ទប់​គេ​បាត់ ។ ក្រោយមក​ពេល​បងប្អូន​របស់​នាង​មកពី​ដើរលេង​វិញ នាង​ក៏បាន​ប្រាប់​ពី​រឿង​រាវ​ទាំងនោះ ហើយ​ពួកគេ​ក៏បាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្ដង ។​

16-12-2013

​ចំណែក​ជនសង្ស័យ​បាន​និយាយថា ខ្លួន​គ្រាន់តែ​បាន​ទៅ​អង្គុយលេង ជាមួយ​ជនរងគ្រោះ​តែប៉ុណ្ណោះ ពុំបាន​ចាប់រំលោភ​ដូច​ការចោទប្រកាន់​ទេ ។​ ​តែ​ទោះជា​យ៉ាងណា​រឿងរ៉ាវ ប្រុស​ប្រកែក ស្រី​ប្រកាន់ នេះ សមត្ថកិច្ច​កំពុងធ្វើការ​តាមដាន​ប​ន្ត ដើម្បី​ចាត់​តាម​នីតិវិធី​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published