រថយន្ត​សាំង​យ៉ុង បុក​ម៉ូតូ​សង់​កូរ៉េ លើ​កំណាត់​ផ្លូវជាតិ​លេខ ៦ របួសធ្ងន់ ស្រាល ៤ នាក់​

, , Leave a comment

​ខេត្តកំពង់ធំ ៖ យ៉ាងហោចណាស់​មនុស្ស ៤ នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​លើ​កំណាត់​ផ្លូវជាតិ​លេខ ៦ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង ១០ និង ៣០ នាទី​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៣ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ប​ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​

 

​ជនរងគ្រោះ​ដែល​របួសធ្ងន់​នោះ​មានឈ្មោះ ឈឹម គ​ន្ឋា ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ របួស​បាក់​ភ្លៅ​ឆ្វេង និង​បែក​ចង្ការ ក្បាល ។ ចំណែក​ប្រពន្ធ និង​កូន​២​នាក់​ទៀត​រងរបួស​ស្រាល ។ ជនរងគ្រោះ​ទាំង ៤ មាន​ទីលំនៅ​ភូមិ​ដូង​ឃុំ​ប​ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម មួយគ្រឿង គ្មាន​ស្លាក​លេខ បានធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង ដោយ​ឌុប​ប្រពន្ធ និង​កូន ។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​បានគេច​ជង្ហុក ហើយ​បាន​ប៉ះ​ដៃចង្កូត ជាមួយ​រថយន្ត​សាំង​យ៉ុង ពណ៌​ស្លែរ មួយគ្រឿង ពាក់​ស្លាក​លេខ​កំពង់ធំ 2A-1130 បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ម៉ូតូ​ជនរងគ្រោះ​ដួល ហើយ​អូស​ប្រហែល ៣០ ម៉ែត្រ​ទើប​ឈប់​។ ឃើញ​ហេតុការណ៍​បែបនេះ​តៃកុង​រថយន្ត​បង្ក​បាន​រត់គេចខ្លួន​បាត់ទៅ​បាត់ស្រមោល ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

16-12-2013

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ និង​ជួយ​ធ្វើ​អន្តរាគមន៍​យក​រថយន្ត​បង្ករ និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅកាន់​មណ្ឌល​សុខភាព​នៅក្បែរនោះ ជួយ​សម្អាត​របួស​៕

 

Leave a Reply

(*) Required, Your email will not be published