ស្ត្រី​សុដន់​យក្ស​ទម្ងន់ ៥១ គីឡូក្រាម ប្រកាស​ជួល​អង្គរក្ស​ជួយ​ទ្រ​សុដន់​របស់​នាង​! (video inside)

, , Leave a comment

​សហរដ្ឋអាមេរិក ៖ ស្ត្រី​ម្នាក់​ដែលមាន​សុដន់​ធំ​បំផុត​នៅលើ​ពិភពលោក​ត្រូវបាន​ទម្លាយ​ព័ត៌មាន​ចេញ​ថា នាង​បាន​ជួល​អង្គរក្ស​ដើម្បី​ការពារ និង​តោង​កាន់​ថែរក្សា​សុដន់​ទាំងសងខាង​កុំ​ឲ្យ​យារ​ស្តោក​ខ្លាំងពេក​ពេញ​មួយថ្ងៃ ។​

​នាង Annie Hawkins-Turner អាយុ ៥៣ ឆ្នាំ មកពី​ក្រុង Atlanta រដ្ឋ Geogia បាន​និយាយថា នាង​គឺជា​តារា​មួយរូប​បន្ទាប់ពី​ចូលក្នុង​កំណត់ត្រា​សៀវភៅ Guinness ជា​ស្ត្រី​មាន​ដើមទ្រូង​ធ្ងន់​ធំ​បំផុត​នៅលើ​ពិភពលោក ។ ទម្ងន់​ដើមទ្រូង​របស់​អ្នក Annie ឡើងដល់ ៥១ គីឡូក្រាម ។ នាង​ត្រូវតែ​ប្រើ​អាវទ្រនាប់ កាលពី​នាង​មាន​វ័យ​អាយុ ១០ ឆ្នាំ ។ “​ខ្ញុំ​មិន​ចងចាំ​ទំហំ​អាវទ្រនាប់​ពិតប្រាកដ​ទេ ប៉ុន្តែ​វា​ធំ​គួរសម​ដែរ​” ។ ខណៈ​នៅ​វ័យ​កុមារ​សុដន់​ដ៏​ធំ​នេះ​បាន​ផ្តើម​ឲ្យ​មានការ​សើចចំអក​ដាក់​នាង​ពី​សំណាក់​មនុស្ស​ជាច្រើន ។ ទោះជា​យ៉ាង នាង Annie បាន​និយាយថា វា​បាន​ជួយ​នាង​ឲ្យ​អភិវឌ្ឍ​នូវ​មុខរបរ​ម៉ូ​ដែល​ផងដែរ ដូចជា​ការលេចឡើង​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាដើម ។ នាង​មាន​មោទនភាព​ជាមួយ​ជុំ​ទី​១​របស់​នាង​ណាស់ ។​

16-12-2013 (3)

​នាង Annier បាន​និយាយថា គ្មាន​នរណាម្នាក់​ចូលចិត្ត​ខ្ញុំ​ទេ ។ ខ្ញុំ​ត្រូវបាន​គេ​រិះគន់ ប៉ុន្តែ​ខ្ញុំ​មិនដែល​យក​គំរូ​តាម​អ្នកណាម្នាក់​ដែរ ។ ខ្ញុំ​ត្រូវតែ​ជួល​អង្គរក្ស​ការពារ ព្រោះ​មាន​មនុស្ស​ច្រើនណាស់​ដែល​តោង​កន្ទុយ​ខ្ញុំ ។ Annie បន្តទៀតថា នាង​មិន​មានបំណង​ចង់​ផ្លាស់ប្តូរ​ទំហំ​ដើមទ្រូង​នេះ​ទេ គ្មាន​ភាពចាំបាច់​ទេ ក្នុងការ​កែប្រែ​អ្វីដែល​មិន​រំខាន ។​

16-12-2013 (2)

​បើទោះបីជា​យ៉ាងណា នាង Annie ក៏​ទទួលស្គាល់ថា នាង​ត្រូវ​ប្រឈមមុខ​ច្រើន​ជាមួយ​បញ្ហា​ដើមទ្រូង​ដ៏​សែន​ធំ​របស់​នាង​នៅពេល​ចាក​ចេញពីផ្ទះ និង​តែងតែ​គិតថា តើន​រណា​ជា​អ្នក​កំពុង​រៀបចំ​វាយប្រហារ​ខ្ញុំ​? មនុស្ស​ជាច្រើន​តែង​សើចចំអក​ខ្ញុំ​សូម្បីតែ​គេ​មិនដែល​ស្គាល់​ខ្ញុំ​ជា​នរណា​ផង​នោះ ។  នាង​បន្តថា សូមកុំ​យក​ខ្ញុំ​ជាការ​លេងសើច​សប្បាយ ខ្ញុំ​ក៏​ជា​មនុស្ស​ដូចគ្នា​ដែរ​ណា៎ ហើយ​កុំ​សម្លឹងមើល​ដើមទ្រូង​ខ្ញុំ​ក្នុងន័យ​ផ្សេងទៀត​អី ៕

16-12-2013 (1) 

 

Leave a Reply

(*) Required, Your email will not be published