សហរដ្ឋអាមេរិក ៖ គ្រាន់តែឮ ចំណងជើង ពិតជាគូឲ្យភ្ញាក់ផ្អើល ព្រោះថាគ្មានកូនស្រីណាម្នាក់ ដែលមានវ័យធំក្រមុំទៅហើយនោះ បែរជាឲ្យឪពុក សូម្បីតែម្តាយរបស់ខ្លួន បានឃើញ ឬប៉ះពាល់កេរ្តិ៍ខ្មាសរបស់ខ្លួនបែបនេះឡើយ ប៉ុន្តែ សម្រាប់ពួកអឺរ៉ុប គឺអត់បញ្ហា! ។ តួយ៉ាង កូនស្រីសំណប់ ២ នាក់ ដែលមានឈ្មោះ Charm និង Brittani Niccole បានទទួលយកការវះកាត់កែសម្ផស្សយ៉ាងស្រស់ស្អាត ដោយស្នាដៃវេជ្ជបណ្ឌិតដ៏កម្រ -គឺឪពុកជាទីស្រឡាញ់របស់ពួកនាងផ្ទាល់តែម្តង ។ នេះបើយោងតាមគេហទំព័រកម្សាន្តរបស់អង់គ្លេសឈ្មោះ mirror.co.uk ។
នាង Brittani អាយុ ២៥ ឆ្នាំ បានទទួលការវះកាត់ដើមទ្រូងលើកទី១ សម្រាប់ខួបកំណើតគំរប់វ័យ ១៨ ឆ្នាំ ហើយ ៣ ឆ្នាំក្រោយមក ឪពុកជាទីស្រឡាញ់របស់នាង បានផ្តល់នូវច្រមុះថ្មី១ទៀត សម្រាប់វ័យ ២១ ឆ្នាំ ។
ពិតជាគួរ ឲ្យរំភើបចិត្តមែន! Cham Niccole បានស្ថិតក្រោមផ្លែកាំបិតរបស់ឪពុកលើកទី១ នៅអាយុជាង ១០ ឆ្នាំ នៅពេលនោះ នាងបានកែទ្រង់ទ្រាយរន្ធផ្ចិត ។ កាលពីខែមុននេះ អ្នកគ្រប់ផ្នែកទីផ្សារ ដែលមានវ័យ ២៥ ឆ្នាំរូបនេះ ក៏បានទទួលយកការវះកាត់ពង្រីកដើមទ្រូងរបស់នាង ចាប់ពី B ទៅ C ទាំងស្រុង ។
នារីទាំងពីរនាក់ ដែលមកពីខណ្ឌ Orange ស្ថិតនៅជាយក្រុង Los Angeles រដ្ច កាលីហ្វ័រញ៉ា (អាមេរិក) បានកំពុងដើរផ្សព្វផ្សាយពាណិជ្ជកម្ម សម្រាប់ភាពល្បីល្បាញឪពុករបស់ពួកគេ គឺលោកវេជ្ជបណ្ឌិត Michael Niccole ៕