រាជធានីភ្នំពេញ ៖ នារីស្រស់សោភាម្នាក់បានលោតចុះពីលើម៉ូតូ ខណៈកំពុងបើកបរបណ្តាលឲ្យរលាត់ដៃជើង ដោយសារតែខឹងនឹងម្តាយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៤ទៀបភ្លឺថ្ងៃទី១៥ ធ្នូ នេះ នៅខាងមុខសាលារាជធានីភ្នំពេញ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សម្តីស្ត្រីជាម្តាយក្មេងស្រីនោះបានឲ្យដឹងថា កូនស្រីរបស់គាត់មានឈ្មោះ អាម៉ី អាយុ១៨ឆ្នាំ ។ គាត់រួមជាមួយនឹងកូនស្រីទើបនឹងមកពីខេត្តរតនគិរី ហើយពេលមកដល់បេនឡាន ក៏ហៅក្មួយប្រុសឲ្យមកដឹក ខណៈកំពុងតែជិះម៉ូតូនោះគាត់និងកូនស្រីបានឈ្លោះប្រកែកគ្នា លុះមកដល់ខាងមុខសាលារាជធានីភ្នំពេញ ស្រាប់តែកូនរបស់គាត់លោតចេញពីម៉ូតូតែម្តង ដោយស្រែកថាចង់ស្លាប់។
តែទោះជាយ៉ាងណាក៏ដោយក្រោយកើតហេតុ ក្មេងស្រីនោះបានយល់ព្រមត្រឡប់ទៅផ្ទះជាមួយម្តាយវិញហើយ៕