មនុស្សសម័យបុរាណមិនថាជនជាតិណាក៏ដោយសុទ្ធតែមានជំនឿជាមួយនឹងស្ត្រីពេលដែលធ្លាក់រដូវខែដែរពិសេសការប្រិតបត្តិក្នុងអំឡុងពេលធ្លាក់មករដូវខែតែម្តង។ ក្នុងប្រការហាមនីមួយៗនេះបាន ធ្វើឱ្យស្ត្រីសម័យមុនបានប្រតិបត្តិអស់កាលជាយូរលង់មកហើយ ។ ក្រៅពីនេះប្រការហាមស្ត្រីនៅពេលធ្លាក់រដូវខែ នេះមានទៅតាមប្រទេសនីមួយៗដោយមានលក្ខណៈខុសប្លែកពីគ្នាដូចជា៖
១-តាមជំនឿជនជាតិហិណ្ឌូសម័យបុរាណ បានត្រូវគេត្រណមថា បើស្ត្រីណាមានការធ្លាក់រដូវខែក្នុងពេលណាមួយនឹងត្រូវគេឱ្យចាកចេញទៅនៅក្រៅផ្ទះប្រហែលបីថ្ងៃ ។ ប៉ុន្តែសម្រាប់នាពេលបច្ចុប្បន្នត្រណមនេះត្រូវបានសាបរលាបទៅខ្លះនិងកន្លែងខ្លះលែងអនុវត្តទាំងស្រុងតែម្តង ។ ក្រៅពីនេះជនជាតិហិណ្ឌូនៅក្នុងគ្រួសារដែលប្រកាន់ភាពតឹងរឹងខ្លាំងនៅមានការហាមស្ត្រីដែលធ្លាក់មករដូវខែចូលផ្ទះបាយ ហាមចាប់កាន់អំបិល ហាមទៅវត្ត ហាមចូលរួមក្នុងពិធីសាសនា ទាំងនេះដោយសារគេយល់ឃើញថា ពេលធ្លាក់មករដូវខែរបស់ស្ត្រីជាអំឡុងពេលដែលកខ្វក់ឬកើតមកពីនាងប៉ាប៉ាជាតួអង្គក្នុងរឿងព្រេងនិទាន បានចូលស្ថិតនៅក្នុងខ្លួនស្ត្រីនោះ។
២-តាមជំនឿរបស់ជនជាតិក្រិចបុរាណ មានជំនឿថា បើស្ត្រីណាធ្លាក់មករដូវខែត្រូវគេបណ្តេញចេញពីភូមិព្រោះចាត់ទុកថា ជាការមិនល្អ ។ នៅពេលគេបណ្តេញចេញពីភូមិគេបានសង់ខ្ទមទុកឱ្យស្ត្រីទាំងនេះរស់នៅ ។ ជនជាតិក្រិចបានដាក់ឈ្មោះឱ្យខ្ទមនេះថា “ខ្ទមរដូវ” ទុកឱ្យសម្រាករហូតទាល់តែអស់រដូវខែទើបអនុញ្ញាត្តិឱ្យវិលទៅរស់នៅក្នុងផ្ទះសម្បែងវិញ ។ ទម្លាប់នេះគេអនុវត្តរហូតទាល់តែស្ត្រីឈានចូលដល់វ័យអស់រដូវខែទើបអាចរស់នៅផ្ទះសម្បែងលែងវិលចូលខ្ទមរដូវដូចស្ត្រីដទៃទៀត ។
៣-ចំណែកជំនឿជនជាតិខ្មែរបុរាណ ជាច្រើនត្រូវបានគេជឿជាក់ថា ការរួមភេទអំឡុងពេលធ្លាក់រដូវខែបង្កគ្រោះថ្នាក់ដូចនេះក្នុងអំឡុងពេលធ្លាក់រដូវខែដែលជាសញ្ញាភ្លើងក្រហមនេះគេមិនហ៊ានរួមដំណេកជាមួយបុរសឡើយ ។ ពេលបច្ចុប្បន្ននេះជំនឿនេះនៅបង្កប់ជ្រៅក្នុងផ្នត់គំនិតស្ត្រីនៅឡើយទេ ។
៤-តាមជំនឿជនជាតិអ៊ីស្លាម មានការហាមដល់ស្ត្រីដែលធ្លាក់រដូវខែច្រើនយ៉ាងដូចជាហាមប៉ះពាល់ដល់គម្ពឺរអាល់កុលអាន ឬកុំឱ្យដើរកាត់ព្រះវិហារ ឬម៉ាស់យ៊ីស ព្រោះគេមានជំនឿថានឹងបង្កឱ្យឈឺពោះខ្លាំងក្លាណាមួយកើតឡើង។
៥-តាមជំនឿរបស់មនុស្សជាច្រើន បានជឿជាក់ដល់ស្ត្រីពេលធ្លាក់រដូវខែដោយហាមចូលក្នុងព្រះបរមសិរីរិកធាតុទាំងឡាយ ។ ក្រៅពីនេះគេហាមបេះបន្លែផ្លែឈើក្នុងពេលធ្លាក់រដូវខែដោយគេជឿថាស្ត្រីកំពុងមានរដូវខែបើកាលណាបេះបន្លែផ្លែឈើនាំឱ្យបន្លែស្ងួតនិងស្វិតងាប់កើតឡើង៕