មន្ត្រី​ការិយាល័យ​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ជួប​ឧបទ្ទវហេតុ​ធ្លាក់ចូល​អាង​ស្តុ​ប​ទឹក លង់​ស្លាប់​

, , Leave a comment

​ខេត្តមណ្ឌលគិរី ៖ ឧបទ្ទវហេតុ​បណ្តាល​ឲ្យ​មន្ត្រី​នាយរង​ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងកា​ដ្ឋា​ន​នគរបាល​ខេត្តមណ្ឌលគិរី​ម្នាក់ បាន​លង់ទឹក​ស្លាប់បាត់​ប​ង់​ជី​វិ​ត ខណៈ​បើក​ម៉ូតូ​រេ​ចង្កូត​ធ្លាក់ចូល​អាង​ស្តុក​ទឹក​បុរាណ​មាន​ជម្រៅ​ជិត​១០​ម៉ែត្រ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី​យប់ ថ្ងៃទី​​១៣ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ទំនប់​ក្រោម​ស្ថិតក្នុង​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ  ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី តែ​រហូតមកដល់​ម៉ោង​ប្រមាណ​៨ ព្រឹក ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៣ ស្វែងរក​សព​ឃើញ​។​

14-12-2013 (1)

​ជនរងគ្រោះ​មានឈ្មោះ បឿ​យ ចាន់ថន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​តួនាទី​ជា​នាយរង​ការិយាល័យ​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេ​ត្ត​ម​ណ្ឌ​ល​គិ​រី មាន​ទីលំនៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ។

 

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក​ស្មាស់​ស៊េរី​២០០៨ ក្នុង​ទិសខាងកើត​ទៅ​លិច ។ មកដល់​ចំ​ណុច​កើ​ត​ហេ​តុ​បាន​គេ​ឮ​ម៉ូតូ​រោទិ៍​យ៉ាងខ្លាំង ប៉ុន្តែ​ដូចជា​ក្នុង​ល្បឿន​ជាប់​លេខ​១ ហើយ​ជនរងគ្រោះ​ខំ​មូល​ហែ្គ​បន្ថែម បណ្តាល​ឲ្យ​ម៉ូតូ​ជ្រុល​ទៅមុខ​ធ្លាក់ចូល​អាង​ស្តុក​ទឹក​មាន​ជម្រៅ​ជិត​១០​ម៉ែត្រ ទាំង​មនុស្ស ទាំង​ម៉ូតូ​។​

14-12-2013 (2) 

​ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចមក សព​ជនរងគ្រោះ​ត្រូវបាន ក្រុមគ្រួសារ​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

Leave a Reply

(*) Required, Your email will not be published