បុរស​ជនជាតិ ហូ​ឡង់​ម្នាក់ ស្លាប់​ក្នុងផ្ទះ ៥​ថ្ងៃ គ្មាន​អ្នកដឹង​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ បុរស​ជនជាតិ​ហូ​ឡង់​ម្នាក់​បាន​ស្លាប់​នៅក្នុង​បន្ទប់ទឹក​រហូត​ហើម​ស្អុយ​ទើប​អ្នកជិតខាង​ដឹង ។ ករណីនេះ​បានកើត​ឡើង​នៅ​ហាង​ស​ម្រា​ប់​ជនបរទេស​មួយ យីហោ ផេ​ត​ឌីហ្វេ​ស​ធី ស្ថិតនៅ​តំបន់​ឧតុនិយម ក្នុងភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។​

 

​សមត្ថ កិច្ច​បាន​និយាយថា ជនរងគ្រោះ​មានឈ្មោះ Vincent Menno អាយុ​៥៥​ឆ្នាំ ជនជាតិ ហូ​ឡង់ មុខរបរ​ម្ចាស់​ហាង​នេះ​តែម្តង ។ សមត្ថកិច្ច​បាន​បន្តថា បើ​ពិនិត្យមើល​ទម្រង់​នៃ​ការស្លាប់​របស់​ជនរងគ្រោះ អង្គុយ​លើ​ចាន​បង្គន់​ក្នុង​បន្ទប់ទឹក  ជនរងគ្រោះ​អាច​ស្លាប់​តាំងពី​យប់​ថ្ងៃទី​៩ ឬក៏​យប់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៣​មកម្ល៉េះ ព្រោះ​សាកសព ជនរងគ្រោះ​ធំ​ក្លិនស្អុយ​ទៅហើយ ។​

14-12-2013

​បច្ចុប្បន្ន  សាកសព​ជនរងគ្រោះ​ត្រូវបាន​ដឹកយក​ទៅ​បូជា​នៅ​វត្ត​ឥន្ទ​ញាណ ហៅ​វត្ត​ក្រោម ក្រុងព្រះសីហនុ តាម​ការសម្រេច​របស់​ស្ថានទូត ៕

 

Leave a Reply

(*) Required, Your email will not be published