រាជធានីភ្នំពេញ ៖ ហាងម៉ាស្សា២កន្លែង ត្រូវបានកម្លាំងនគរបាលរបស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ធ្វើការបង្ក្រាបនៅវេលាម៉ោងប្រមាណ៧ និង ៣០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣នេះ ស្ថិតនៅតាមផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួន នារីម៉ាស្សាចំនួន១១នាក់ ។
ក្រោយការចុះបង្ក្រាបនារីម៉ាស្សាទាំង១១ នាក់ នឹងត្រូវនាំខ្លួនទៅសួរនាំបន្តទៀត ប៉ុន្តែមើលទៅគ្រាន់តែធ្វើការអប់រំប៉ុណ្ណោះ មុនអនុញ្ញាតឲ្យត្រឡប់ទៅវិញ៕