ដោយសារ​ការធ្វេសប្រហែស​ខ្វះ​ភាព ទទួលខុសត្រូវ​របស់​ក្រុមគ្រូពេទ្យ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្អាង បានធ្វើ​ដោយ​ស្ត្រី​ម្នាក់ និង​ទារក​ស្លាប់​ពេល​សម្រាល​

, , Leave a comment

​ខេត្ដ​កណ្ដាល ៖ ស្ត្រី​ម្នាក់​រួមជាមួយ​ទារក​ក្នុង​ផ្ទៃ​បាន​ស្លាប់ ខណៈដែល​ក្រុមគ្រួសារ​មួយ​នេះ​មាន​ជីវភាព​លំបាកលំបិន ធ្វើ​ឲ្យ​បុគ្គលិក​នៅ​មន្ទី​រ​ពេ​ទ្យ​បង្អែក​ស្រុក​ស្អាង មិន​យកចិត្តទុកដាក់ គួបផ្សំ​ភាពមិន​ទទួលខុសត្រូវ ។ ការស្លាប់​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​ស្អាង ចំ​ទៅលើ​ក្រុមគ្រួសារ​ដែលមាន ជីវភាព​លំបាកលំបិន ។​

 

​ស្ដ្រី​រងគ្រោះ​ដែល​ឆ្លងទន្លេ​ហើយ​ស្លាប់​នោះ​មានឈ្មោះ សាន សា​រុំ អាយុ​៣៧ ឆ្នាំ និង​ប្ដី​ឈ្មោះ ស្រ៊ន ស្រ៊ាង អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្ដ​កណ្ដាល ។​

 

​តាម​ការរៀបរាប់​ពី​ប្ដី​ស្ដ្រី​រងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​នៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៣ ខែ ធ្នូ ឆ្នាំ​២០១៣ ភរិយា​របស់គាត់​បាន​ឈឺពោះ​ឆ្ល​ង​ទ​ន្លេ គាត់​ក៏បាន​ដឹក​មកកាន់​មន្ទីរពេទ្យបង្អែក​រហូត​ដល់​ម៉ោង​៩​ព្រឹក កូន​របស់គាត់​ពេទ្យ​និយាយថា កើត​មិន​រួច ទើប​ក្រុមគ្រូពេទ្យ​បា​នរក​វិធី​បូម ។ ពេល​ក្រុមគ្រូពេទ្យ​បូម​យក​កូន ភរិយា​របស់គាត់​បាន​ធ្លាក់ឈាម ហូរ​កាន់តែខ្លាំង​ឡើងៗ បណ្ដាលឱ្យ​កូន​បាន​ស្លាប់​នៅក្នុង​ពោះ រួច​ក្រុមគ្រូពេទ្យ ប្រហែលជា​ពុំមាន​លទ្ធភាព​សង្គ្រោះ ឬក៏​សម្រាល​ខុស​បច្ចេកទេស​បែបណា​នោះ​ ក៏​តម្រូវឱ្យ​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹក​ភរិយា​របស់គាត់​យកទៅ​សង្គ្រោះ​នៅ​ម​ន្ទីរ​ពេ​ទ្យ​​ជប៉ុន​ឯ​រាជធានី​ភ្នំពេញ​។ ប៉ុន្ដែ​ស្ថានភាព​អាការ​ហូរឈាម​កាន់តែ​ធ្ងន់ ធ្ង​រ ក្រុមគ្រូពេទ្យ​ក៏បាន​សម្រេច​ចូលទៅ មន្ទីរពេទ្យ​ជ័យជម្នះ ខេត្ដ​កណ្ដាល ក្រោយ មក​ក្រុមគ្រូពេទ្យ​នៅ​ទីនោះ​បានបញ្ជាក់ ថា ភរិយា​របស់គាត់​បាន​ស្លាប់​បាត់ទៅហើយ ។​

 

​ប្តី​ស្ត្រីជន​រងគ្រោះ​បាន​និយាយ​ដោយ​ក្ដុកក្ដួល​ថា បន្ទាប់ពី​ក្រុមគ្រូពេទ្យ​ប្រាប់ ថា ភរិយា​គាត់​បាន​ស្លាប់​ទាំង​គ្រូពេទ្យ មន្ទីរពេទ្យ​ជ័យជម្នះ​និង​មន្ទី​រ​ពេ​ទ្យ​ប​ង្អែ​ក ស្រុក​ស្អាង ​មិន​អើពើ​យក​ចិ​ត្ដ​ទុកដាក់​ក្នុង ការដឹក​សាកសព​ទៅកាន់​ស្រុកកំណើត បើ​គ្មាន​ប្រា​ក់បង់ ដូច្នេះ​គាត់​ក៏​បង្ខំ​ចិ​ត្ដ ខ្ចីបុល​អ្នកជិតខាង​បាន​ចំនួន​៨០​ដុល្លារ ដើម្បី​ជួល​មន្ទីរពេទ្យ​ជ័យជម្នះ​ដឹក​សាកសព​ភរិយា​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុក កំណើត ។​

 

​អ្នកស្រី ឈឿន សុ​ម៉ាលី គ្រូពេទ្យ​គ្រប់ គ្រង​ផ្នែក​ឆ្មប​មន្ទីរពេទ្យបង្អែក​ស្រុក​ស្អាង ដែល​ទទួលខុស​ត្រូវចំ​ពោះ​ការស្លាប់​របស់ ស្ដ្រី​រងគ្រោះ​បាន​និយាយថា ការស្លាប់​នេះ ដោយសារតែ​គាត់​មាន​ជំងឺ​ច្រើន​មុខ សុខភាព​ខ្សោយ និង​ធ្លាក់ឈាម​ច្រើន ។ ប៉ុន្ដែ​អ្នកស្រី​មិនបាន​លើកឡើង​អំពី​ការ ខ្វះ​យក​ចិ​ត្ដ​ទុកដាក់ ឬ​ធ្វេសប្រហែស​ពី ក្រុមគ្រូពេទ្យ​របស់ខ្លួន​នោះឡើយ ។​

 

​សមត្ថកិច្ច​បាន​និយាយថា បច្ចុប្បន្ន​ប្ដី​ស្ដ្រី​រងគ្រោះ​ដែលមាន​ស្ថានភាព ក្រលំបាក ពេលដែល​ភរិយា​និង​កូន​ស្លាប់ គាត់​រកតែ​ប្រាក់​ធ្វើបុណ្យ​ឱ្យ​ប្រពន្ធ​និង​កូន​មិនបាន ហើយ​ការ​ប្ដឹងផ្ដល់​នោះ​មិនទាន់ មក​ដាក់ពាក្យ​នៅឡើយ​ទេ ដោយសារ គាត់​រវល់​ធ្វើ​បុណ្យសព​ប្រពន្ធ​និង​កូន​តាម​ប្រពៃណី​សិន ។​
​គួររំលឹកថា បុគ្គលិក​មន្ទីរពេទ្យបង្អែក ស្រុក​ស្អាង​តែងតែ​ទទួល​នូវ​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ដែល​ទម្លាប់​រើសអើង ចំពោះ អ្នកជំងឺ ដូចជា​អ្នកក្រ​លំបាក មិន​ត្រូវបាន​ក្រុមគ្រូពេទ្យ​បើកភ្នែក​មើល ដូចជា​ការស្លាប់​របស់​ស្ដ្រី​រងគ្រោះ​ខាងលើ  អាច​កើតឡើង​ដោយសារតែ​ក្រុមគ្រួសារ​របស់គាត់​គ្មាន​ប្រាក់​យ៉ា​ង​ពិ​ត​​ប្រាកដ  ទើប​ក្រុមគ្រូពេទ្យ​ទាំងនោះ​ទុក​រហូតដល់ ស្លាប់​យ៉ាង​អ​ណោ​ច​អធម​បែបនេះ ។​

14-12-2013

​អាជ្ញាធរ​ក៏ដូចជា​ខាង​មន្ទីរ សុខាភិបាល ខេត្ដ​កណ្ដាល ពិសេស​លោក​រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល គួរតែ​ពិនិត្យ​ឱ្យបាន ដិតដល់​ពី​ទង្វើ​ខ្វះ​វិជ្ជាជីវៈ អសីលធម៌ ការរើសអើង​ចំពោះ​អ្នកជំងឺ ដោយ​ក្រុម គ្រូពេទ្យ ហើយ​ទង្វើ​ដ៏​មិន​គប្បី​នេះ​បានធ្វើ ឱ្យ​អ្នកជំងឺ​ជាច្រើន​រងគ្រោះ និង​មួយចំនួនទៀត ប៉ះពាល់​ដល់​អាយុជីវិត​ដ៏​ផុយស្រួយ​នេះ ៕

 

Leave a Reply

(*) Required, Your email will not be published