លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ​ទទួលរង​ពាក្យបណ្តឹង​របស់​មន្ត្រី ៣៣ នាក់​ប្តឹង​ពី​ការឃុបឃិត​ជាមួយ​ឈ្មួញ លួច​បំបាត់​ចំណូល​ពន្ធ​តាមរបៀប​ពុករលួយ​

, , Leave a comment

​ខេត្ត​ប៉ៃលិន ៖ យ៉ាងហោចណាស់​មន្ត្រី​គយ​តូចតាច នៅ​ច្រក​អន្តរជាតិ​ព្រំ និង​នៅក្នុង​សាខាគយ​ខេត្ត​ប៉ៃលិន​ចំនួន ៣៣ នាក់ បានរៀបចំ​ពាក្យបណ្តឹង​ដាក់ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អគ្គ​នាយគយ និង​រដ្ឋាករ ដោយ​ប្តឹង​ពី​លោក អ៊ុក វណ្ណ​ច័ន្ទ ជា​ប្រធាន​សា​ខា​គ​យ​ខេត្ត​ប៉ៃលិន និង​លោក លឹម សម្បត្តិ ជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ព្រំ ដែល​បាន​ឃុបឃិត​គ្នា​លួច​បន្លំ​ពន្ធ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើ​បា​ន​​ផ្ទាល់ខ្លួន​តាម​ជំនាញ​បច្ចេកទេស ហើយ​គេ​រំពឹងទុក​ថា​ពាក្យបណ្តឹង របស់​មន្ត្រី​គយ​ទាំងនេះ​នឹង​ក្លាយជា​កម្មវត្ថុ​ដ៏​សំខាន់​មួយ ដើម្បី​សាកល្បង​កា​រ​ប្តេ​ជ្ញា​​កែ​ទម្រង់​លើ​ការប្រមូល​ពន្ធ​របស់​រា​ជ​រដ្ឋាភិបាល​។​

 

​មន្ត្រី​ម្នាក់​បាន​លួច​បង្ហើប​ឲ្យ​ដឹងថា ចាប់តាំងពី​ការប្រកាស​កែទម្រង់​គេ​សង្កេតឃើញ​លោក អ៊ុក វណ្ណ​ច័ន្ទ ហាក់ដូចជា​ព្រងើយកន្តើយ មិន​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​​ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល​ខ្លួនឯង​ឲ្យ​ស្របតាម​គោលការណ៍​ណែនាំ​របស់​សម្តេច ហ៊ុន សែន នោះទេ គឺ​លោក អ៊ុក វណ្ណ​ច័ន្ទ បាន​ឃុបឃិត​ជាមួយ​លោ​ក លឹម សម្បត្តិ ក្នុង​ការកេងបន្លំ​ចំណូល​ពន្ធ​យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​។ ពេលខ្លះ​លោក អ៊ុក វណ្ណ​ច័ន្ទ បានលើកឡើង​ក្នុង​អង្គប្រជុំ ដោយ​សុំ​ឲ្យ​ជំ​នា​ញ​​គយ ក្រោម​ឱវាទ​ទាំងអស់​រឹតបន្តឹង​ការប្រមូល​ពន្ធ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ​ធំៗ ដែលមាន​ភាព​ជិតដិត​និង​ទំនាក់ទំនង​ល្អ​ត្រូវបាន​លោក អ៊ុក វណ្ណ​ច័ន្ទ ខ្សឹបខ្សៀវ​ជាមួយ​លោក លឹម សម្បត្តិ ឲ្យ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​តាមរបៀប​ក្លែងភេទ​ទំនិញ ឬ​បំបាត់​ចំណូល​ពន្ធ​ទៅតាម​បច្ចេកទេស​យ៉ាង​ស្ងៀ​ម​ស្ងា​ត់​បំផុត​ ។ មន្ត្រី​គយ​ដែល​បាននាំគ្នា​ផ្តិតមេដៃ​ប្តឹង​លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ ត្រូវបាន​ប្រភព​ខាងលើ​ទម្លាយ​ឲ្យ​ដឹងថា មាន​មន្ត្រី​គយ​នៅ​​ច្រ​ក​​ព្រំ​ចំនួន ២៧ នាក់ និង​នៅក្នុង​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​មាន​ចំនួន ៦​នាក់​ផ្សេងទៀត ហើយ​មន្ត្រី​គយ​ទាំង ៣៣​នាក់​នេះ បាន​ត្រៀម​ឯ​ក​សា​រ​​ភ​ស្តុ​តា​ង​ជាច្រើន ដើម្បី​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​អាច​នឹង​ចុះទៅ​ធ្វើការ​ស៊ើបអង្កេត​ក្នុងពេល​ឆាប់ៗ​នេះ​។ មានការ​ប​ញ្ជា​ក់​​យ៉ា​ង​ច្បាស់​ថា រឿងហេតុ​ដែល​លោក លឹម សម្បត្តិ និង​លោក អ៊ុក វណ្ណ​ច័ន្ទ អាច​ឃុបឃិត​គ្នា​បង្ក​ព្យុះភ្លៀង​ឲ្យ​ឈើ​គ្រញូង​ហូរ​ចូល​តាម​ច្រក​ព្រំ​តាម​អំ​ពើ​​ចិត្ត និង​លួច​បន្លំ​ពន្ធ​តាមរបៀប​បច្ចេកទេស ក៏​ដោយសារតែ​លោក លឹម សម្បត្តិ អាង​សាច់ញាតិ​របស់គាត់​ម្នាក់​ដែលជា​មេ​គយ​ចល័ត​ប្រចាំ​ផ្លូវជាតិ​លេខ​៥ ឈ្មោះ កង ធឿន ហើយ​លោក កង ធឿន នេះ​ក៏​ជា​មន្ត្រី​ដ៏​ជិតដិត​បំផុត​ជាមួយ​លោក កើត សុធា​រ៉ា ជា​មេ​គយ​ចល័ត នៅ​ទូទាំងប្រទេស​ផងដែរ​។ មានការ​ពន្យល់​ត្រួសៗ​អំពី​របៀប​បំបាត់​ចំណូល​ពន្ធ ដែល​ប្រព្រឹត្ត​ដោយ​លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ ដូចជា​ករណី​បើកភ្លើង​ខៀវ​ឲ្យ​ក្រុ​ម​ឈ្មួញ​មាន​លុយ​មានអំណាច​ដឹកឈើ​គ្រញូង មកពី​ប្រទេស​ថៃ​ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​ព្រំ និង​ច្រករបៀង ២​កន្លែង​ទៀត ដែល​នៅ​អម​ស​ង​ខា​ង​​ច្រ​ក​​ព្រំ ហើយ​បើទោះបីជា ឈើ​គ្រញូង​មិន​ស្ថិតក្នុង​ប្រភេទ​ទំនិញ​បង់ពន្ធ​ក៏ដោយ ប៉ុន្តែ​ក្រុម​ឈ្មួញ​ត្រូវតែ​បង់លុយ​ចូល​ហោប៉ៅ​របស់លោក អ៊ុក វណ្ណ​ច័​ន្ទ និង​លោក លឹម សម្បត្តិ បើ​មិន​ដូច្នេះ​ទេ កុំ​សង្ឃឹមថា​អាច​ដឹកជញ្ជូន​ឈើ​គ្រញូង​ចូល​តាម​ច្រក​ព្រំ​ឲ្យ​សោះ​។ ជាធម្មតា​ឈើ​គ្រញូង​រាប់សិប​តោន​ក្នុង​មួ​យ​ថ្ងៃៗ ត្រូវបាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ចូល​តាម​ច្រក​ព្រំ ឡើង​តាម​ផ្លូវជាតិ​លេខ​៥ មកកាន់​ភ្នំពេញ ឬ​ឆ្លងស្ពាន​ព្រែក​ក្តាម ទៅ​ប្រទេស​វៀតណាម​តាម​ខេ​ត្ត​កំ​ពង់ចាម​យ៉ាង​រលូន​ល្អ ហើយ​ជា​ប្រភព​ចំណូល​ធំ​បំផុត​របស់លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ​។ មានការ​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា សម្រាប់​​ទំ​និ​ញ​ជា​ប្រភេទ​កសិផល​រួមមាន​សណ្តែក​ជាដើម ដែល​ក្នុង​មួយ​រថយន្ត​ផ្ទុក​ទម្ងន់​មិនតិចជាង ៦០​តោន ទៅ​៧០​តោន ដែល​ត្រូវបាន​ដឹកជញ្ជូន​តាម​ច្រក​អន្តរជាតិ​ព្រំ​លោក លឹម សម្បត្តិ បាន​ប្រើប្រាស់​សិទ្ធិអំណាច​របស់​ខ្លួន ក្នុងការ​វាយតម្លៃ​ឲ្យ​បង់ពន្ធ​ដោយ​ចេញ​វិក្កយបត្រ​ប្រមាណ ២០​ទៅ​៣០ តោន​ប៉ុ​ណ្ណោះ គឺ​លោក លឹម សម្បត្តិ បានរៀបចំ​ឯកសារ បំបាត់​ចំណូល​ពន្ធ​តាម​បច្ចេកទេស​តាមរយៈ​ការ​ក្លែងភេទ​ទំនិញ​ការបន្លំ​ច្រក​នាំចូល និង​បំបាត់​ប​រិ​មា​ណ​​ទំនិញ​ជាដើម ។ គ្រប់​ទំនិញ​ដែលមាន​ការលួចបន្លំ​ពន្ធ​ត្រូវបាន​នាំចូល​តាម​ច្រក​អន្តរជាតិ​ព្រំ ប៉ុន្តែ​ក្នុង​វិក្កយបត្រ​លោក លឹម សម្បត្តិ បាន​ក្លែង​ទៅជា​ទំ​និ​ញ​​តាម​ច្រក​អូរ​អន្លក់ ទៅតាម​បច្ចេកទេស និង​មធ្យោបាយ​របស់គាត់ ហើយក៏​មានការ​គាំទ្រ​ពី​លោក អ៊ុក វណ្ណ​ច័ន្ទ ដែលជា​ប្រធាន​សាខាគយ​ខេត្ត​ប៉ៃ​លិ​ន​​ផងដែរ ​។

??????????

ដោយសារ​តែមាន​ពាក្យបណ្តឹង​ពី​ជំនាញ​គយ នៅ​សាខា​ខេត្ត​ប៉ៃលិន និង​នៅ​ច្រក​អន្តរជាតិ​ព្រំ ចំនួន ៣៣​នាក់ ដែល​បាន​ដាក់ជូន​អគ្គ​នាយគយ​និង​រដ្ឋាករ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រួមទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ​នោះ គេ​យល់ថា​កម្មវត្ថុ​នៃ​ការប្តឹង​លោក អ៊ុក វ​ណ្ណ​​ច័ន្ទ និង​លោក លឹម សម្បត្តិ ពី​ការ​កិបកេង​បំបាត់​ចំណូល​ពន្ធ​តាមរបៀប​បច្ចេកទេស​នឹង​ក្លាយជា​ប្រធានបទ ដ៏​សំខាន់​មួយ​ដើម្បី​សាកល្បង​ការ​ប្តេ​ជ្ញា​ចិ​ត្ត​របស់​សម្តេច ហ៊ុន សែន អំពី​ចំណាត់ការ​កែទម្រង់​លើ​ការប្រមូល​ពន្ធគយ​។ ជាពិសេស​លោក កង ធឿន ជា​មេ​គយ​ចល័ត​នៅ​ផ្លូវជាតិ​លេខ​៥ ដែល​បា​ន​​ជួយ​សម្របសម្រួល​និង​បិទបាំង​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ត្រូវ​ដៃ​ត្រូវ​ជើង​ជាមួយ​លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ ក៏​ទំនងជា​មិនអាច​គេចផុត​ពី​ការស៊ើបអង្កេត​ទាក់ទិន អំពើពុករលួយ​បំបាត់​ចំណូល​ពន្ធ​នោះទេ​៕

 

Leave a Reply

(*) Required, Your email will not be published