ការឃុបឃិត​ស្មើ​ដៃ​គ្នា​រប​ស់​​​ជំ​នា​ញ​​ជ​ល​ផ​ល​​រ​បស់លោក សរ សារិន និង​លោក ទូច ពលៈ​ធ្វើ​ឲ្យ​ទូក​នេសាទ​ជនជាតិ​វៀតណាម​ចូលមក​នេសាទ​នៅក្នុង​ដែន​សមុទ្ទ​កម្ពុជា​

, , Leave a comment

​ខេត្តកំពត ៖ ប្រជា​នេសាទ​ខ្មែរ​ក្រីក្រ​ដែលមាន​ទូក​តូចៗ មិនអាច​ចេញទៅ​នេសាទ​រកប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព ប្រចាំថ្ងៃ​បាន​ដោយ​សុខ​ស្រួល​នោះទេ ព្រោះ​ដែនសមុទ្រ​ខ្មែរ​បច្ចុប្បន្ន​នេះមាន​ទូក​នេសាទ​វៀតណាម​ធំៗ ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់ មក​ចាប់​ត្រី​យ៉ាង​អនាធិបតេយ្យ​បំផុត​។ គេ​មិនដែល​ឃើញ​លោក សរ សារិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពត ក៏ដូចជា​លោក ទូច ពលៈ ជា​អនុប្រធាននាយកដ្ឋាន​ន​គរ​បាល​ព្រំ​ដែនទឹក​ទទួលបន្ទុក​វរៈ​សេនា​តូច​លេខ​២៤១ ការពារ​ព្រំដែន​សមុទ្ទ នៅ​ខេត្តកំពត​យកចិត្តទុកដាក់​ទប់ស្កាត់​ម្តងណា​ឡើយ ដូចដែល​ប្រជាពលរដ្ឋ​មួយចំនួន​បានលើកឡើង​ថា ទាំង​លោក សរ សារិន និង​លោក ទូច ពលៈ កំពុង​ស្មើ​ដៃ​គ្នា​ក្នុងការ​ឃុបឃិត​ឲ្យ​ជនជាតិ​វៀតណាម​ចូលមក​នេសាទ​យ៉ាង​អ​នា​ធិប​តេ​យ្យ​​លើ​ផ្ទៃ​សមុទ្ទ​កម្ពុជា ហើយ​ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​រំភើយ​។

 

តាម​សេចក្តីរាយការណ៍​ព័ត៌មាន​ពី​ខេត្តកំពត​បាន​ឲ្យ​ដឹងថា ទូក​នេសាទ​វៀតណាម​ធំៗ ដែលមាន​គ្រែង ២​ជាន់ បាន​ចូលមក​នេសាទ ក្នុង​ដែន​សមុទ្ទ​កម្ពុជា ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់​មាន​ឆក់​ជាដើម ហើយ​ទូក​វៀតណាម​មួយក្រុមៗ​មាន ៤​ទៅ​៦ គ្រឿង ចូលមក​នេសាទ​ក្នុង​ដែន​សមុទ្ទ​កម្ពុជា​យ៉ាង​អនាធិបតេយ្យ​បំផុត​។ ជាងនេះទៅទៀត​ទូក​ទាំងនោះ​មាន​កម្លាំងប្រដាប់អាវុធ តាម​ហែហម​ការពារ​ផងដែរ​។ គេ​មិន​ច្បាស់​ទេ​ថា ទូក​នេសាទ​ជនជាតិ​វៀតណាម​ទាំងនោះ អាច​ចូលមក​ធ្វើ​សកម្មភាព​បំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​ផ្ទៃ​សមុទ្ទ​កម្ពុជា​ទទួលបាន​អាជ្ញាប័ណ្ណ​ពិសេស​មកពី​ខាង​ណា​ទេ គ្រាន់តែ​ដឹងថា ក្នុងចំណោម​ទូក​វៀតណាម​ទាំងនោះ សុទ្ធតែ​មានការ​បង់លុយ​ប្រចាំខែ​ឲ្យ​មន្ត្រីនគរបាល​ព្រំ​ដែនទឹក វរៈ​សេនា​តូច​លេខ​២៤១ របស់លោក ទូច ពលៈ ហើយក៏​មាន​អ្នករត់​ការបង់​លុយ​ឲ្យ​ទៅ​ជំនាញ​ជលផល​របស់លោក សរ សារិន ផងដែរ​។

 

ពេលខ្លះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ទូក​នេសាទ​តូចៗ ជា​លក្ខណៈ​ប្រពៃណី​ចេញទៅ​រកត្រី​ត្រូវ​មន្ត្រីនគរបាល​ព្រំ​ដែនទឹក​របស់លោក ទូច ពលៈ ប្រដេញ​តាម​គាប​ជំរិត​ឲ្យ​ចូល​បង់លុយ​ទៅតាម​តម្លៃ​ដែល​បានកំណត់​ដូចជា​ទូក​នេសាទ​តូចៗ មួយគ្រឿង​យ៉ាងតិច​ក៏ត្រូវ​បង់លុយ​ជូន​នគរបាល​ព្រំ​ដែនទឹក និង​ជំនាញ​ជលផល ១០​ម៉ឺន​រៀល ទៅ​១៥​ម៉ឺន​រៀល​។ សម្រាប់​ទូក​អូស​គូ​ធំៗ​មិន​ប្រើ​ឧបករណ៍​ល្មើសច្បាប់ ត្រូវ​ជំនាញ​ជលផល និង​នគរបាល​ព្រំ​ដែនទឹក កោសរូស​ឲ្យ​បង់លុយ​ចាប់ពី ២០​ម៉ឺន​រៀល ដល់​៤០ ម៉ឺន​រៀល ក្នុង​មួយខែ​ទើប​គេ​អនុញ្ញាត​ឲ្យ​ធ្វើការ​នេសាទ ហើយ​គេ​មាន​រៀបចំ​ចុះបញ្ជី​យ៉ាង​ត្រឹមត្រូវ ដើម្បី​ត្រួតពិនិត្យ​ការបង់​លុយ​ដែល​បញ្ហា​នេះ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ខ្លាំងណាស់​ដល់​ប្រជា​នេសាទ​ក្រីក្រ​នៅ​ខេត្តកំពត​។ ប្រជាពលរដ្ឋ​បានលើកឡើង​ផងដែរ​ថា ទូក​នេសាទ​របស់​ជន​ជាតិ​កម្ពុជា​ដែលមាន​ទំហំ​តូចៗ​មិន​ហ៊ាន​ទៅ​ក្បែរ​តំបន់​ដែល​សម្បូរ​ត្រី ដែល​ទូក​នេសាទ​របស់​ជនជាតិ​វៀតណាម​ដែល​បាន​ចូលទៅ​នេសាទ​នៅ​តំបន់​នោះ ព្រោះ​ខ្លា​ចរង​នូវ​ការបាញ់ប្រហារ​ពី​សំណាក់​ជនជាតិ​វៀតណាម គេ​មិនដែល​ឃើញ​លោក ទូច ពលៈ និង​លោក សរ សារិន បើកភ្នែក​មើល​ពី​បញ្ហា​នេះឡើយ​។ ពេលខ្លះទៀត​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ សម្រាប់​ចាប់​ត្រី​នៅ​ដែន​សមុទ្ទ ក៏ត្រូវ​ទូក​អូស​គូ​របស់​ជនជាតិ​វៀតណាម​ទាំងនោះ​អូស​ដាច់ និង​នាំយក​ឧបករណ៍ នេសាទ​ទាំងនោះ​ទៅជា​មួយ យ៉ាង​អយុត្តិធម៌​បំផុត ហើយ​នៅពេល​ប្រជាពលរដ្ឋ ទៅរក​អន្តរាគមន៍​ពី​ជំនាញ​ជលផល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​គ្មាន​នរណា​អើពើ​មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី គ្រាន់តែ​ដឹងថា​ទូក​វៀតណាម ដែល​ចូលមក​នេសាទ​ក្នុង ដែនសមុទ្រ​កម្ពុជា​ទាំងនោះ មាន​បុព្វសិទ្ធិ​ធំធេង​ណាស់ តាមរយៈ​ការចាយ​លុយ​បិទ​ភ្នែក បិទមាត់ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។

 

ប្រជា​នេសាទ​ខ្មែរ​មួយចំនួន​បាន​ចំអក​ថា តួនាទី​របស់លោក ទូច ពលៈ ដែល​មក​ការពារ​ដែនសមុទ្រ នៅ​ខេត្តកំពត មិន​ត្រូវបាន​អនុវត្តន៍​ឲ្យ​ត្រឹមត្រូវ​នោះទេ ហើយ​ជា​ញឹកញាប់​គេ​សង្កេតឃើញ​លោក ទូច ពលៈ បាន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ទៅ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ការឃុបឃិត​ឲ្យ​ជនជាតិ​យួន​ចូលមក​នេសាទ​ក្នុង​ដែន​សមុទ្ទ​កម្ពុជា​យ៉ាង​អនាធិបតេយ្យ​។ នេះ​អាច​បញ្ជាក់បាន​ថា វត្ត​មាននៃ​ទូក​នេសាទ​របស់​ជនជាតិ​វៀតណាម​នៅលើ​ដែន​សមុទ្ទ​កម្ពុជា​បានបង្ហាញ​យ៉ាងច្បាស់​ថា លោក ទូច ពលៈ គ្មាន​សមត្ថភាព​ការពារ ដែនសមុទ្រ​ឲ្យ​ស្របតាម​តួនាទី​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់​ឲ្យ​នោះទេ បែរជា​ទៅ​បង្កើត​ឲ្យ​មាន អំពើពុករលួយ​ឃុបឃិត​ឲ្យ​ជនជាតិ​យួន​ចូលមក​នេសាទ ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ​ខ្មែរ គួរ​ឲ្យ​សោកស្តាយ​ជាទីបំផុត គឺ​ទាមទារ​ឲ្យ​ថ្នាក់លើ​ត្រួតពិនិត្យ​មើល​នូវ​ភាព​អសកម្ម​របស់លោក ទូច ពលៈ ឡើងវិញ​ផងដែរ​។ ដោយឡែក​លោក សរ សារិន បាន​កាន់តំណែង​ជា​ប្រធាន​រដ្ឋបាល​ជលផល​ខេត្តកំពត​ឡើង​ដុះ​ស្លែ​ទៅហើយ គឺជា​មនុស្ស​ឆ្អិនឆ្អៅ​ក្នុង អំពើពុករលួយ​ឃុបឃិត​ឲ្យ​ជនជាតិ​វៀតណាម​ចូលមក​នេសាទ​ល្មើសច្បាប់ ក្នុង​ដែន​សមុទ្ទ​កម្ពុជា​ដោយ​គ្មាន​ក្រែង​ញញើត​ពី​ច្បាប់ទម្លាប់​សូម្បីតែ​បន្តិច ។ លោក សរ សារិន មិន​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​ទូក​ជនជាតិ​វៀតណាម​ដែល​ចូលមក​នេសាទ​លើ​ផ្ទៃ​សមុទ្ទ​កម្ពុជា​យ៉ាង​អនាធិបតេយ្យ​នោះទេ ក្រោមលេស​ថា គាត់​ជាប់​មក​រៀន​នៅ​ភ្នំពេញ ប៉ុន្តែ​គេ​ដឹងថា គ្រប់​ការងារ​ជំនាញ​ពាក់ព័ន្ធ អង្គភាព​ជលផល​ខេត្តកំពត ក្រុមមន្ត្រី​តែងតែ​សុំ​យោបល់ ឬ​គោលការណ៍​ពី​លោក សរ សារិន ។

14-12-2013

ដូច្នេះហើយ​បានជា​មន្ត្រី​មួយចំនួន​លើក​ជា​សំណួរ​ថា បើ​មិន​ទទួលខុសត្រូវ​ចំពោះ​ភាពអនាធិបតេយ្យ​នៃ​ការ​ចូលមក​នេសាទ​លើ​ផ្ទៃ​សមុទ្ទ​កម្ពុជា​របស់​ទូក​ជនជាតិ​វៀតណាម លោក សរ សារិន គួរតែ​សុំច្បាប់​ថ្នាក់លើ​មក​រៀន ហើយ​ឲ្យ​ថ្នាក់លើ​តែងតាំង​មន្ត្រី​ណា​ម្នាក់​ទៅកាន់​តួនាទី​ជំនួស​ទើប​ជា​រឿង​សមស្រប ៕

 

Leave a Reply

(*) Required, Your email will not be published