គ្រូឱសថបុរាណ​ខ្មែរ លី ប៊ុណ្ណា​រិ​ទ្ធិ បើករថយន្ត​បុក​ជន​រងគ្រោះ​របួសធ្ងន់ ហើយ​ព្យាយាម​បើក​រត់គេច តែ​មិន​ផុត​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ទាំង​ព្រឹក​ព្រលឹម បានធ្វើ​ឲ្យ​យុវជន ៣ នាក់​បាន​រប​របួសធ្ងន់ ត្រូវបាន​រថយន្ដ​សាមុយ ដឹក​យកទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ខណៈដែល​រថយន្ដ​រប​ស់លោក​គ្រូឱសថបុរាណ​ខ្មែរ លី ប៊ុណ្ណា​រិ​ទ្ធិ បើក​បញ្ច្រាសទិស​បុក​ពេញទំហឹង ហើយ​រួច​ព្យាយាម​បើក​គេច​បាន​ប្រហែល​១០០​ម៉ែត្រ ត្រូវ​ប្រជាពលរដ្ឋ និង​នគរបាល​ឃាត់ខ្លួន​បានតែ​ម្ដង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៧ ព្រឹក ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ នៅ ចំណុច​ផ្លូវ​ភ្នំពេញ​ហាណូយ កែង​នឹង​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

 

​យុវជន​ដែល​រងរបួស​ធ្ងន់​ទាំង​៣​នាក់​នោះ​មិនបាន​ស្គាល់​អត្ដ​សញ្ញាណ​នៅឡើយ អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ ឌុប​គ្នា​ម៉ាក Plus ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1CA-3071​។ ចំណែក​រថយន្ដ​បង្កហេតុ​ម៉ាក​នីសា​ន់ ស៊េរី​ទំនើប ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2K-4332​ដែលជា​រថយន្ដ​គ្រូ​ផ្សំ​ឱសថ​បុរាណ​ខ្មែរ លី ប៊ុណ្ណា​រិ​ទ្ធិ ។​

 

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​ទាំង​៣​នាក់​នោះ​ជិះ​ម៉ូតូ​មួយគ្រឿង​តាមផ្លូវ​ខាងលើ​ពី ត្បូង​មក​ជើង ចំណែក​រថយន្ដ​បង្កហេតុ​បើកបរ ពី​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ។ លុះ​ធ្វើ ដំណើរ​មកដល់​ចំណុចកើតហេតុ ក៏​បត់ ឆ្វេង​បណ្ដាលឱ្យ​បុក​និង​កិន​ម៉ូតូ​ជន​រង គ្រោះ​ទាំង​៣​នាក់​បណ្ដាលឱ្យ​របួសធ្ងន់ ។ ពេលនោះ​ម្ចាស់​រថយន្ដ​បាន​ព្យាយាម បើក​រត់គេចខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​និង សមត្ថកិច្ច​ឃាត់​តែម្ដង​។ រីឯ​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ហៅ​រថយន្ដ​សាមុយ ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​ភ្លាមៗ​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​យក​រថយន្ដ​លោកគ្រូ លី ប៊ុណ្ណា​រិ​ទ្ធិ និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published