សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ចែកចាយ​ថ្នាំញៀន​ទៅកាន់​តុលាការ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​សត​ម្ថ​កិច្ច​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន ខណៈដែល​រូបគេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេ​លោ​ម៉ោង ៨ និង ៣០ នាទី​យប់ ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​ព្រះ មុន្នី​វង្ស ក្នុង​ក្រុមទី​៣២ ភូមិ​៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។

 

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ លី ស៊ី​ញ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា មុននឹង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ គឺ​កម្លាំង​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​កា​រ​ពា​រ​​សុវត្ថិភាព​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់ ខណៈនោះ​ក៏​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​អង្គុយ​នៅ​កន្លែង​ងងឹត​គួរ​ឲ្យ​សង្ស័យ ទើប​កងកម្លាំង​ឃាត់ខ្លួន​ធ្វើ​កា​រ​ឆែកឆេរ ក៏​ប្រទះឃើញ​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា ចំនួន​១២​កញ្ចប់​តូច រួមជាមួយ​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយ​កំ​ផ្លេ​ទៀតផង​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាពថា រូបគេ​ឈរ​ត្រង់ចំណុច​កើតហេតុ គឺ​ដើម្បី​ចាំ​លក់​ថ្នាំ​ឲ្យ​ម៉ូយ​ដែល​គេ​នឹង​មក​យក​គ្រឿ​ង​ញៀន​ពិតប្រាកដ​មែន​។

13-12-2013

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​នក​សាង​សំណុំរឿង​បញ្ជូន ខ្លួន​ជនសង្ស័យ​រូបនោះ​ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន​រងចាំ​បញ្ជូន​ប​ន្ត​ទៅ​​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published