បុរស​ម្នាក់​ស្លាប់​ទាំង​ព្រឹក​ព្រលឹម យ៉ាង​អ​ណោ​ច​អាធ័ម​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ដួល​បោក​ក្បាល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ខណៈដែល​រថយន្ត​បង្ក​បត់​កណ្តាលផ្លូវ​ត្រូវ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ច​ន​រងគ្រោះ​ទៅបុក​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង ១៥ នាទី​ព្រឹក ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 

​ជនរងគ្រោះ​ឈ្មោះ សោម សុគា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្រុកកំណើត​ភូមិ​ក្រាំង​ធំ ឃុំ​កំពង់ ស្រុក​បាទី ខេត្តតាកែវ ។

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង​បើក​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង ពណ៌​ទឹកប្រាក់ សណ្តោង​រ៉ឺម៉ក ពាក់​ស្លាក​លេខ​ភ្នំពេញ 1R-8067 ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង តាមផ្លូវ​ជាតិ​លេខ ៣ ។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-3390 បើកបរ​បញ្ច្រាសទិស​គ្នា បាន​បត់​កាត់​ពីមុខ​ម៉ូតូ​ជនរងគ្រោះ​ទទឹងផ្លូវ​ធ្វើ​ឲ្យ​ជនរងគ្រោះ​ជាន់​ហ្វ្រាំង​ម៉ូតូ​មិន​ជាប់​ក៏​ទៅបុក​រថយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង ។ ដោយ​ឃើញ​សភាពការណ៍​មិន​ស្រួល​បែបនេះ​ជនបង្ក​បាន​ទុក​រថយន្ត ចោល​រួច​រត់គេចខ្លួន​បាត់ស្រមោល​។​

13-12-2013

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក ម៉ូតូ​ជនរងគ្រោះ ត្រូវ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​យក​ដើម្បី​រង់ចាំ​ដោះស្រាយ​បន្ត ។ សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ហៅ​បងប្អូន​សាច់ញាតិ​មក​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕

 

Leave a Reply

(*) Required, Your email will not be published