ប្រទេសកូរ៉េខាងត្បូង ៖ យោងតាមគេហទំព័រកម្សាន្តបរទេសមួយឈ្មោះ រ៉េដហ្លាវ៉ា បានពិពណ៌នាពីក្រុមតារាម៉ូដែល មានសម្រស់ស្រស់ស្អាតបាននាំគ្នាមកបង្អួតរាងសិចស៊ី និងសម្រស់នៅក្នុងកម្មពិធី Korea International Boat Show ដើម្បីប្រជែងតំណែងរាជិនីសម្រស់សម្រាប់ឆ្នាំថ្មី ដែលនឹងប្រព្រឹត្តិទៅក្នុងពេលឆាប់ៗខាងមុខនេះ។
អ្វីដែលសំខាន់អតិថិជនចង់ទិញទូក ត្រូវយកតែមមកបិទនៅលើកដងខ្លួន របស់តារាម៉ូដែលទាំងនេះ ដើម្បី កំណត់សម្គាល់ថា លោកអ្នកបានទិញរួចហើយ។ សកម្មភាពទាំងនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ ពីទស្សនិកជនរាប់លាននាក់ ចូលរួមទស្សនាក្នុងព្រឹត្តិការណ៍នេះ។
ក្នុងកម្មពិធី Korea International Boat Show នេះ មិនត្រឹមតែណែនាំអតិថិជនឲ្យទិញទូកកម្សាន្តសប្បាយទេ ថែមទាំងនាំយកនូវប្រជាប្រិយភាពសម្រាប់តារាម៉ូដែលទាំង៧ដួង ដូចជា នាង Kang Yoo Lee ,នាង Cha Sun Hwa ,នាង Eun Bin Yang ,នាង Choi Byul I ,នាង Hong Ji Yeon , នាង Seo Jin Ah និងនាង Shin Sun Ah ក្នុងការប្រជែងតំណែង រាជិនីសម្រស់ទៀតផង៕