រថយន្ត​ដឹក​ឥដ្ឋ​ដាច់​ហ្រាំ្វ​ង ជ្រុល​ទៅបុក​រថយន្ត​មួយទៀត លាន់​ស្នូរ​ដូច​រន្ទះ កៀប​ស្លាប់​គួរ​ឲ្យ​រន្ធត់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​រន្ធត់ បានធ្វើ​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈដែល​រថយន្ត​ដឹក​ឥដ្ឋ​ដាច់​ហ្វ្រាំង ទៅបុក​ជាមួយ​រថយន្ត​ធុន​ធំ ​មួយគ្រឿង​ទៀត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៣ នៅ​គល់ស្ពាន​លី​យ៉ុង​ផាត់​ផ្នែក​ខាងលិច ស្ថិតនៅ​ក្នុងភូមិ​ឡ​កំ​ប៉ោ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

 

​ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ ជួល កុសល ភេទ​ប្រុស អាយុ​២៧ ឆ្នាំ ជា​អ្នកបើករថយន្ត​ដឹក​ឥដ្ឋ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រាំ​ង​ចិន ឃុំ​ត្រាំ​ង​ត្រ​យ៉ង ស្រុក​ពាម​ជរ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ការដ្ឋាន​ឡឥដ្ឋ​នៅ​ព្រែក​អញ្ចាញ ។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើត​រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​សលាយ​ទឹក​សមុទ្ទ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-5873 ដែល​បើក​ដោយ​ជនរងគ្រោះ លុះ​មកដល់​កន្លែងកើតហេតុ​ក៏បាន​ដាច់​ហ្វ្រាំង ហើយ​បាន​ជ្រុល​ទៅបុក​រថយន្ត​ម្ខាង​ទៀត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-4969 យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ​កៀប​ជាប់​នឹង​រថយន្ត​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​តែម្តង​។ ដោយ​ឃើញ​ហេតុការណ៍​ដូចនេះ ភាគី​ម្ខាង​ទៀត​បាន​បើកទ្វារ​រថយន្ត​គេចខ្លួន​បាត់ស្រមោល​។​

12-12-2013 (1)

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំងពីរ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ ។ ចំណែក​សព​ជនរងគ្រោះ​ត្រូវ​ក្រុម​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

Leave a Reply

(*) Required, Your email will not be published