តៃកុង​ឡាន​ម្នាក់​ ត្រូវ​ភរិយា​លោក ប៊​ន សំអាត ប្តឹង​ថា លួច​លុយ​ជាង ​១ ម៉ឺន​ដុល្លារ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បញ្ជូនទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​លួច​ប្រា​ក់ជាង ១ ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​រថយន្ត ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៣ បន្ទាប់ពី​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ ។​

 

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ឈ្មោះ វង្ស សុធា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ឯង សង្កាត់​ព្រែក​ឯង ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​លោក​វរសេនីយ៍ទោ ប៊​ន សំអាត អតីត​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បច្ចុប្បន្ន​ត្រូវបាន​ផ្ទេរ​ទៅកាន់​ជា​នាយការិយាល័យ​នគរបាល​ប្រឆាំង គ្រឿងញៀន​រាជធានី​ភ្នំពេញ ។​

 

​អង្គហេតុ​នាំឱ្យ​មានការ​ចោទប្រកាន់ និង​ឈានទៅដល់​ការចាប់​ឃាត់ខ្លួន​លោក វង្ស សុធា នោះ ត្រូវបាន​សមត្ថកិច្ច​ប​ង្ហើ​ប​ឱ្យដឹងថា គឺជា​ការធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ភរិយា​លោក ប៊​ន សំអាត ។​ តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី ៨ ខែធ្នូ លោក​ប៊​ន សំអាត និង​ភរិយា ព្រមទាំង​ក្រុមគ្រួសារ សាច់ញាតិ បាន​ទៅលេង​កម្សាន្ត​នៅ​ខេត្តកំពត ហើយ​ល្ងាច​ថ្ងៃ​ដដែល​នោះ បាន​វិល​ត្រឡប់មក​ភ្នំពេញ​វិញ ។ ប៉ុន្តែ​មុន​ចេញដំណើរ​ក្រុមគ្រួសារ​លោក​បាន​ចូល​ពិសា​បាយ​ជុំគ្នា​នៅ​ហាង​មួយ​ក្នុង ទី​រួម​ខេត្តកំពត ពេលនោះ​ដើមបណ្តឹង គឺ​ភរិយា​លោក​ប៊​ន សំអាត បាន​ទុក​កាបូប​ប្រាក់ និង​គ្រឿងអលង្ការ​នៅក្នុង​រថយន្ត​ដែលមាន​តៃកុង​លោក (​វង្ស សុធា​) មើល​ការខុសត្រូវ បន្ទាប់ពី​ពិសារ​អាហារ​រួចមក ក្រុមគ្រួសារ​លោក​បានចេញ​ដំណើរ​មក​ភ្នំពេញ​តែម្តង ។ ប៉ុន្តែ​ពេល​ត្រឡប់មកវិញ​បាន​២​ថ្ងៃ​ស្រាប់តែ​ប្តី​របស់គាត់​ត្រូវបាន​ប៉ូលិស​ព្រហ្ម​ទ​ណ្ទ​ក្រសួងមហាផ្ទៃ​ហៅ​ទៅ​ជុំវិញ​កា​រ​ចោ​ទ​ប្រកាន់​ខាងលើ រួច​ហើយក៍​ឃាត់ខ្លួន​តែម្តង​។​

 

​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​បញ្ជាក់​ទាំង​ស្រក់​ទឹកភ្នែក​ថា ប្តី​របស់គាត់​ត្រូវបាន​លោក ប៊​ន សំអាត និង​ភរិយា​ចោទថា បាន​យក​កាបូប​លុយ​ដែល​គេ​ទុក​នៅក្នុង​រថយន្ត​នៅក្នុង​កាបូប​នោះ​បាត់​លុយ​ចំនួន​៨០០ ដុល្លា​សហរ​ដ្ធ​អាមេរិក ខ្សែក ខ្សែដៃ សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង ១ ម៉ឺន​ដុល្លា​សហរ​ដ្ធ​អាមេរិក ។

12-12-2013

​ទោះយ៉ាងណា​ស្ត្រី​ជា​ប្រពន្ធ​បាន​អះអាងថា ប្តី​គាត់​ជា​មនុស្ស​ស្លូតត្រង់​មិនអាច​ថ្លើមធំ​ទៅ​ហ៊ាន​លួច​យក​ទ្រព្យ​សម​ត្តិ​របស់​មេ​កើយ ដែល​ធ្លាប់​បម្រើ​ជា​យូរ​ឆ្នាំ​មកហើយ​នោះទេ​។ ​ជុំវិញ​ករណី​ចោទប្រកាន់​តៃកុង​រថយន្ត​របស់លោក ប៊​ន សំអាត អតីត​អធិការ​ប៉ូលិស​ពោធិ​សែន​ជ័យ បច្ចុប្បន្ន​ជា​ប្រ​ធា​ន​កា​រិ​យា​ល័​យ​ប៉ូលិស​ប្រឆាំង និង​ការជួញដូរ​គ្រឿងញៀន​រាជធានី​ភ្នំពេញ មិនអាច​សុំ​ការបំភ្លឺ​បានទេ​នៅ​ល្ងាច​នេះ​៕

 

Leave a Reply

(*) Required, Your email will not be published