ប្រតិបត្តិ​ការបង្ក្រាប​ល្បែងស៊ីសង កក្រើក​ក្រុង​កំពង់ចាម​

, , Leave a comment

​ខេត្តកំពង់ចាម ៖ កាល​រសៀល ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ ២០១៣ ​ស​ម​ត្ថ​កិ​ច្ច​​​ន​គ​រ​បា​ល​ខេត្ត​បានចេញ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ល្បែងស៊ីសង​ដ៏​ធំ​មួយ​នៅ​ចំណុច​ផ្ទះ​ឈ្មោះ សេង កៅ ស្ថិតក្នុង​ភូមិ​ទី​៧សង្កាត់​-​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ឃាត់ខ្លួន​មេ​កន្ទុយលេខ និង​អ្នកពាក់ព័ន្ធ​ចំនួន ៤ នាក់ រួម​នឹង​វត្ថុតាង​មួយចំនួន ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលា ដំបូង ខេត្ត​ចាត់ការ​ទៅតាម​នីតិវិធី។​

12-12-2013

​ក្នុង​ប្រតិ​ប​ត្ត​ការ​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មេ​កន្ទុយលេខ និង​អ្នកពាក់ព័ន្ធ​ចំនួន ៤ នាក់ ១-​ឈ្មោះ សេង កៅ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជា​មេ​ធំ​ល្បែង​កន្ទុយលេខ និង​ជា ម្ចាស់ផ្ទះ​នៅ​ភូមិ​ទី​៧ សង្កាត់​-​ក្រុង​កំពង់ចាម ២-​ឈ្មោះ ស៊ី បួ​យ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​មេ​កន្ទុយលេខ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយគ្នា ទី​៣-​ឈ្មោះ លាង ហ៊​ន់ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជា​កូនកញ្ច្រែង លក់​កន្ទុយ លេខ​ឲ្យ​មេ​ឆ្នោត ឈ្មោះ សេង កៅ និង​ទី​៤-​ឈ្មោះ អ៊ុង សុធា​រី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​អ្នក​គិត​បញ្ជី​កន្ទុយលេខ​ឲ្យ​មេ​ឆ្នោត សេង កៅ ។​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​រួមមាន ម៉ាស៊ីន​ហ្វូ​តូ​កូ​ពី​១​គ្រឿង ម៉ាស៊ីន​ហ្វាក់​២​គ្រឿង ម៉ូតូ ២ គ្រឿង ទូរស័ព្ទ​ចំនួន​៥​គ្រឿង ក្រដាស់​តារាង​លេខឆ្នោត​ចំនួន​៤០ សន្លឹក​ថ្មី ក្រដាស់​តារាង​លេខ​ចាស់ ១ ថង់​ខ្មៅ​សៀវភៅ​កន្ទុយលេខ​តូច​ចំនួន ៥​ក្បាល លុយ​ខ្មែរ​ចំនួន​៣៧​ម៉ឺន​រៀល លុយ​ដុល្លារ​ចំនួន ៧០ ។​

 12-12-2013 (1)

​ជនសង្ស័យ និង​ភាគី​ពាក់ព័ន្ធ រួមទាំង​វត្ថុ​តាម ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published