ប្រទេសថៃ ៖ យោងតាមគេហទំព័រឆាណេលញូអេស៊ាបានរាយការណ៍មកថា អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា ត្រូវបានព្រះរាជអាជ្ញា ចោទប្រកាន់ ពីបទឃាតកម្ម កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្នុងការការបង្ក្រាបយោធាដ៏ធំមួយនៅទីក្រុងបាងកក កាលពីបីឆ្នាំ កន្លងទៅនេះ ។
ការចោទប្រកាន់ធ្វើឡើងស្របពេលដែលភាពចលាចលនយោបាយ បានអង្រួន រាជធានីប្រទេសថៃរវាងក្រុមអ្នកតវ៉ាដែលគាំទ្រដោយបក្សប្រឆាំងរបស់លោក អាប់ភីស៊ីត បានស្វែងរកការបណ្តេញលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រី និងរដ្ឋប្រហារទម្លាក់អតីតមេដឹកនាំលោក ថាក់ស៊ី ដែលជាបងប្រុសរបស់លោកស្រី។
អ្នកនាំពាក្យរបស់ការិយាល័យអគ្គរាជអាជ្ញាលោក Nanthasak Poonsuk បានប្រាប់នៅក្រៅតុលាការ នៅទីក្រុងបាងកកដែលជាកន្លែងដែលសវនាការ បានបិទទ្វារថា ការប៉ះទង្គិចគ្នាមួយ ក្នុងឆ្នាំ ២០១០ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល លោក អាប់ភីស៊ីត បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៩០ នាក់បានស្លាប់ និងជាង ១,៩00 នាក់បានរងរបួស ដែលតទល់គ្នារវាងពួកអាវក្រហម ដែលគាំទ្រលោក ថាក់ស៊ីនគ្មានអាវុធ និងកងកម្លាំង សន្តិសុខបាញ់កាំភ្លើងពិត៕