ប្រទេសមីយ៉ាន់ម៉ា ៖ អ្នកទោសនយោចំនួន ៤៤ នាក់ត្រូវបានដោះលែង កាលពីថ្ងៃពុធម្សិលមិញនេះ ហើយជាការលើកលែងទោសថ្មីបំផុត ក្នុងចំណោមទង្វើនៃរបបកែទម្រង់របស់ប្រទេសនេះ ។ នេះបើយោងតាមការឲ្យពីទីប្រឹក្សាប្រធានាធិបតីមួយរូប ដែលបានចុះផ្សាយនៅក្នុងគេហទំព័រ ឆាណេញូអេស៊ា។
ទោះជាយ៉ាងនេះក្តី នៅមានសកម្មជនរាប់សិបនាក់ទៀត ដែលនៅតែជាប់គុកនៅមីយ៉ាន់ម៉ា ដែលបានទទួលការសរសើរជាអន្តរជាតិសម្រាប់ការផ្លាស់ប្តូរគួរឲ្យចាប់អាម្មរណ៍ ចាប់តាំងពីការបញ្ចប់នៃការគ្រប់គ្រងបែបយោធាដាច់ខាត ជិតបីឆ្នាំមុន។
លោក Hla Maung Shwe បានប្រាប់ AFP ថា ៖ សរុបទាំងអស់អ្នកទោសនយោបាយ៤៤នាក់ ត្រូវបានដោះលែងនៅទូទាំងប្រទេសថ្ងៃនេះ ។ ក្រុមជនប្រឆាំងរាប់រយនាក់ ត្រូវបានគេដោះលែងតាំងពីឆ្នាំ២០១១នៅពេលដែលប្រធានាធិបតី ថេន សេន បានសន្យាដោះលែងអ្នកទោសនយោបាយទាំងអស់ត្រឹមដំណាច់ឆ្នាំនេះ៕