ខេត្តព្រះសីហនុ ៖ បុរសអគតិម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយទទួលពាក្យបណ្តឹងរបស់ក្រុមសាច់ញាតិជនរងគ្រោះ ករណីរំលោភក្មេងស្រីអនីតិជនរហូតបានសម្រេច ។ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុច ក្រុម១២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ ងួន ពៅ អាយុ ៤៣ ឆ្នាំ ជាពេទ្យសត្វចាក់ថ្នាំតាមភូមិ ត្រូវជាឪពុកចិញ្ចឹមកុមាររងគ្រោះស្នាក់នៅកន្លែងកើតហេតុខាងលើ ។ កុមារីរងគ្រោះ ស.ស.ល អាយុ៨ឆ្នាំ ជាសិស្សសាលា ស្នាក់នៅជាមួយជនសង្ស័យ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ការរំលោភសេពសន្ថវៈនេះបានកើតឡើងតាំងពីយប់ ថ្ងៃទី៨ ខែធ្នូ ប៉ុន្តែដោយមានការគំរាមកំហែងសម្លាប់ពីសំណាក់ជនសង្ស័យ ទើបកុមារីរងគ្រោះបានលាក់រឿងនេះរហូតដល់ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣វេលាម៉ោង៨និង៣០នាទី ទើបកុមារីរងគ្រោះសារភាពរឿងពិត ហើយក៏ត្រូវអ៊ុំស្រីបង្កើតប្តឹងទៅកាន់អង្គការម្លប់តាប៉ាង ជួយប្តឹងបន្តមកកាន់សមត្ថកិច្ច ទើបមានការចាប់ខ្លួនជនសង្ស័យនៅវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃដដែល យកមកសាកសួរចម្លើយ។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕