សហរដ្ឋអាមេរិក ៖ អ្នកគ្រូម្នាក់ត្រូវជាប់គុក ៣៨ ឆ្នាំ ព្រោះឆ្លៀតល្បោងកូនសិស្សជាអានិតិជនសម្រេចកាមតណ្ហា ក្នុងម៉ោងបង្រៀនម្តងៗ អតីតអ្នកគ្រូម្នាក់ឈ្មោះ Ethel Anderson អាយុ ៣១ឆ្នាំ ដែលត្រូវបានរកឃើញទោសកំហុស ក្នុងករណីរួមភេទជាមួយកូនសិស្សអាយុ ១២ ឆ្នាំ ឥឡូវនេះត្រូវបានតុលាការសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារ ៣៨ ឆ្នាំ នៅ Tampa រដ្ឋ Florida (អាមេរិក) ។ ចៅក្រម Chet Tharpe បាន Anderson នៅក្នុងតុលាការថា នាងបាននិយាយយ៉ាងប៉ិនប្រសប់ធ្វើឲ្យឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះ ជឿជាក់ថាកូនរបស់ពួកគេនឹងសុវត្ថិភាព ។ ប៉ុន្តែបែរជានាងហ្វឹកហ្វឺនកុមារសម្រាប់សិចទៅវិញ ។ នេះបើយោងតាមគេហទំព័រដាយលីម៉ែលដែលចុះផ្សាយកន្លងទៅថ្មីៗនេះ។
Anderson ត្រូវចោទប្រកាន់ក្នុងករណីរំលោភបំពានផ្លូវភេទកូនសិស្ស ៩ ករណី បន្ទាប់រឿងនេះ ត្រូវបានរកឃើញថា នាងបានកំពុងរួមភេទជាមួយក្មេងប្រុសអាយុ ១២ ឆ្នាំ ។ នាងបាន បដិសេធរាល់ការចោទប្រកាន់ទាំងនោះ ប៉ុន្តែ ជនរងគ្រោះរបស់នាង ដែលឥឡូវនេះ មានអាយុ ១៤ ឆ្នាំ លើកយកភ័ស្តុតាងនៅក្នុងខែកញ្ញា ដើម្បីបញ្ជាក់ថា ការរំលោភបំពានផ្លូវភេទ បានចាប់ផ្តើម ៤ ឬ ៥ សប្តាហ៍ នៅក្នុងវគ្គបង្រៀនរបស់ពួកគេ ដែលនៅពេលនោះ អ្នកគ្រូស្រីល្មោភកាមរូបនេះ បានថើមគេ (សិស្ស) និងធ្វើឱរ៉ាល់សិចនៅលើខ្លួនគេ នៅក្នុងផ្ទះរបស់នាង ។
ក្មេងប្រុសរូបនោះ បានប្រាប់តុលាការថាៈ “ខ្ញុំមានអារម្មណ៍ចូលចិត្តគាត់ ក្នុងនាមជាមិត្តស្រីម្នាក់, ខ្ញុំស្រឡាញ់គាត់ ហើយគាត់បាននិយាយថា ខ្ញុំគឺជាមិត្តប្រុសរបស់គាត់ ហើយគាត់ស្រឡាញ់ខ្ញុំ ។ គាត់បានត្រដុសជើងទាំងពីររបស់ខ្ញុំ, លិចស្លឹកត្រចៀក, ក បឺតមាត់ ញាត់… តែម្តង” ។ យោងតាម Fox អ្នកគ្រូដែលមានស្រុកកំណើតនៅ Riversise, Florida រូបនេះ មានកូនអាយុ ៦ ឆ្នាំម្នាក់ បានប្រាប់តុលាការថា នាងមិនមែនជាអ្នកធ្វើអាជីវកម្មផ្លូវភេទទេ ហើយក៏មានធ្វើរឿងបែបនេះ ឲ្យខូចសង្គមដែរ ។ Anderson ដែលជាអ្នកគ្រូសិល្បៈភាសាម្នាក់ នៅសាលាបឋមសិក្សា Mango បានទ្រហ៊ោយំ ខណៈនាងបានស្តាប់ការផ្តល់ភសត្តុតាងរបស់ក្មេងប្រុសជំទង់ ៕