អគ្គីភ័យ​ដ៏​កំណាច​មួយ​បានសម្លាប់ មនុស្ស ៧ នាក់​នៅ​ទីក្រុង​យ៉ាំង​ហ្គោ​

, , Leave a comment

​ប្រទេស​មី​យ៉ាន់​ម៉ា ៖ យ៉ាងហោចណាស់ មនុស្ស ៧ ត្រូវបាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​អគ្គីភ័យ​មួយ​នៅ​ហាង​ទំនិញ​មួយកន្លែង​នៅ​ជាយ​ទីក្រុង​យ៉ាំង​ហ្គោ កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ។នេះ​បើតាម​ទីភ្នាក់ងារ AFP បាន​រាយការណ៍​មក​ថា នៅក្នុង​ហាង​ទំនិញ​នោះ សម្ភារ​មានតម្លៃ​សរុប​ប្រមាណ ៥០០០​ដុ​លា្ល​រ​អាមេរិក ត្រូវ​ក្លាយជា​ចំណី​ភ្លើង ។​

myanmar-fire

​វា​ជា​សោកនាដកម្ម​ទី​២ ហើយ សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា​មួយ​នេះ បន្ទាប់ពី​មាន​ក្មេងប្រុស​វ័យ​ជំទង់​ចំនួន ១៣ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​សាលា​មូស្លីម​នៅក្នុង​ខែមេសា​កន្លងទៅ ។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​បាន​រាយការណ៍​ថា ជនរងគ្រោះ​ទាំង ៧ នាក់​នេះ ក្នុងនោះ​មាន​បុរស ៤ និង​ស្ត្រី ៣ នាក់​ជា​បុគ្គលិក​នៅ Gandamar​។​ ​មន្ត្រី​ជួយសង្គ្រោះ​បាន​និយាយថា អគ្គិភ័យ​មួយ​នេះ​បានចាប់ផ្តើម​នៅវេលា​ម៉ោង​ប្រមាណ ១ រំលង​អា​ធ្រា​ត្រ ម៉ោង​ក្នុងស្រុក ( 1830 GMT ) ៕

 

 

Leave a Reply

(*) Required, Your email will not be published