ចំណង​ស្នេហ៍​ខុស​វ័យ ធ្វើ​ឲ្យ​កក្រើក​បណ្តាញ​អន​ឡាញ ដែល​ផ្តើម​ពី​លោកតា​វ័យ ៧២ ឆ្នាំ និង​ប្រពន្ធ​វ័យក្មេង​អាយុ ២៣ ឆ្នាំ​

, , Leave a comment

​ប្រទេស​ចិន ៖ គេហទំព័រ​កម្សាន្ត​រប​ស់​ចិន​មួយ​ឈ្មោះ វី​រ៉ា​ល​ណូ​វ៉ាដ​ត​ខម បាន​រៀបរាប់​ពី​ខ្សែជីវិត​របស់​លោកតា Wen Changlin ដែល​បាន​ជួប​នាង Zhang Feng ខណៈ​រូបគាត់​បាន​កំពុង​មើលជំងឺ​ឪពុក​របស់​នាង ។ នាង Zhang នៅពេលនោះ ទើប​មាន​អាយុ ១៥ ឆ្នាំ នៅពេល​នាង​ជួប​គ្រូពេទ្យ​ចិន ដែល​អាយុ ៦០ ឆ្នាំ ។​

11-12-2013 (4)

​បន្ទាប់ពី​ឪពុក​របស់​នាង​បាន​លាចាក​លោក ទៅ​, Zhang មាន​អាយុ ២៣ ឆ្នាំ ក៏បាន​ប្រកាស​សេចក្តីស្នេហា​របស់​នាង ចំពោះ​លោកតា Wen ដោយបាន​និយាយថាៈ “​ខ្ញុំ​ចង់​ថែរក្សា​លោកតា និង​ចង់​រស់នៅ​ជាមួយ​លោកតា​” ។ ក្រោយមក នាង​ក៏បាន​ស្នើ​គាត់​រៀបការ​ជាមួយ​នាង​តែម្តង នៅពេល​នាង​មាន​អាយុ ២៧ ឆ្នាំ និង​លោកតា Wen អាយុ ៧២ ឆ្នាំ ។​

11-12-2013 (1)

​ដោយ​គម្លាត​អាយុ​ខុសគ្នា​ឆ្ងាយ បែបនេះ ជាហេតុ​ធ្វើ​ឲ្យ​លោកតា Wen ស្ទាក់​ស្ទើរចិត្ត ក្នុងការ​ទទួលយក​សំណើរ​របស់​នាង​ណាស់ដែរ ។ គាត់​បានដឹងថា អ្នកដទៃ​នៅក្នុង​ភូមិ​នឹង​និយាយ​ចេះ​ចុះ ហើយ​ម្តាយ​របស់ Zhang ក៏បាន​ប្រឆាំង​ជំទាស់​ចំពោះ​រឿងនេះ​យ៉ាងខ្លាំង ។​ ​ទោះជា​យ៉ាងណា ដោយសារ Zhang បាន​បាក់ចិត្ត​ស្រឡាញ់​លោកតា Wen ស្ទើរតែ​បាត់​មុខ​មិនបាន​ទៅហើយនោះ​, សាច់ញាតិ និង​ម្តាយ​របស់​នាង ក៏​យល់ព្រម​រៀបការ​ឲ្យ​នាង​តែម្តងទៅ ។ លទ្ធផល​នៃ​ចំណងអាពាហ៍ពិពាហ៍រ​បស់​ពួកគេ គឺ​ទទួលបាន​កូនប្រុស​អាយុ ១០០ ថ្ងៃ​ម្នាក់ ។

11-12-2013 (2)

​លោកតា Wen ដែល​មានកូន​ចំនួន ៤ នាក់ មុនពេល​គាត់​ជួប Zhang បាន​និយាយថាៈ “​គាត់​គឺជា​អំណោយ​ពី​ឋានសួគ៌ ចំពោះ​រូបខ្ញុំ ។ នេះ​គឺ​ពេលវេលា​ដ៏​មាន​សុភមង្គល​បំផុត សម្រាប់​ជីវិត​របស់ខ្ញុំ​” ។ គាត់​បន្តថាៈ “​ខ្ញុំ​មាន​អារម្មណ៍ នៅពេល​ខ្ញុំ​រៀបការ​គ្រា​ដំបូង និង​មានកូន ៤ នាក់ ។ ប៉ុន្តែ ឥឡូវនេះ វា​ពិតជា​សេចក្តី​រីករាយ​១​ចំពោះ​ខ្ញុំ​” ។​

11-12-2013 (3)

​ទន្ទឹមនឹងនោះ នាង Zhang បាន​និយាយថាៈ នាង​ក៏​កំពុង​រីករាយ​នឹង​ជីវិត​អាពាហ៍ពិពាហ៍​នេះដែរ ។ “​ខ្ញុំ​កំពុង​រស់នៅ​ដ៏​មាន​សុភមង្គល​បំផុត រៀងរាល់ថ្ងៃ ។ យើង​មិនមាន​ស្នេហា​ច្រើន ប៉ុន្តែ យើង​កំពុង​រស់​ពោរពេញ​ដោយ​សុភមង្គល​” ។ ចំណែក​ម្តាយ​របស់​នាង អាយុ ៦៦ ឆ្នាំ សព្វថ្ងៃ កំពុង​រស់នៅ​ជាមួយ​ពួកគេ និង​ជួយ​មើលថែ​កូនប្រុស​ទើប​កើត​របស់​ពួកគេ ។​

11-12-2013 (5)

“​ខ្ញុំ​មិនមាន ការជំទាស់​ច្រើន​ទេ ឥឡូវនេះ ខណៈ​ពួកគេ​កំពុង​ស្រឡាញ់​ប្រកបដោយ​សេចក្តីសុខ​បែបនេះ​” ។ កូនប្រុស ៣ នាក់ និង​កូនស្រី​ម្នាក់ របស់ Wen ក៏បាន​ចែករំលែក​ទស្សនៈ​ដូចគ្នា​ដែរ ។ កូនស្រី​របស់គាត់ អាយុ ៤២ ឆ្នាំ បាន​និយាយថាៈ “​នាង​បាន​មើលថែ​ឪពុក​របស់ខ្ញុំ ហើយ​ពួកគាត់​កំពុង​រស់នៅ​ជាមួយគ្នា ប្រកបដោយ​សុភមង្គល ។ សូម​ព្រះ​ជា​ម្ចាស់​ប្រសិទ្ធពរ​ដល់​ពួកគេ​ផង​!” ៕

     11-12-2013 (6) 11-12-2013 (7) 11-12-2013 (8)

 

Leave a Reply

(*) Required, Your email will not be published