ខឹង​មួយ​ប្រាវ ទាញ​កាំបិត​កាប់​ប្អូនថ្លៃ​របួសធ្ងន់ អ្នកចាញ់​ដេកពេទ្យ​ អ្នកឈ្នះ​ដេក​គុក

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ដោយសារ​កំហឹង​មួយរយៈ​ពេល​ខ្លី ដែល​គ្មាន​ចិត្ត​អំណត់​បានធ្វើ​ឲ្យ​បុរស​ម្នាក់​ត្រូវ​ជាប់​ខ្នោះ​សមត្ថកិច្ច ។ ការឃាត់ខ្លួន​បុរស​ខ្លាំង​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១០​យប់ ថ្ងៃទី​៩ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតនៅ​ផ្ទះ​លេខ​៦៨៣ ផ្លូវ​រថភ្លើង ក្រុម​១០ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

 

​ជនដៃដល់​មានឈ្មោះ​វ៉ា យ៉េន អាយុ ៣៤​ឆ្នាំ មានមុខ​របរ​រត់​ម៉ូតូឌុប ។ ចំណែក​ជនរងគ្រោះ​ជា​ប្អូនថ្លៃ​ឈ្មោះ សៀក ចាន់ថន ភេទ​ប្រុស អាយុ​២២​ឆ្នាំ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ផ្ទះកើតហេតុ​ខាងលើ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា មុនពេល​កើតហេតុ​ជនដៃដល់​ជា​បងថ្លៃ​បានមកពី​រត់​ឌុប​វិញ ក៏​ចូលទៅ​ក្នុងផ្ទះ​របស់ខ្លួន រួច​បង្ក​ជា​ទំនាស់​ជាមួយ​ប្រពន្ធ ។ ពេលនោះ​ម្ដាយក្មេក​ក៏បាន​ចូលទៅ​ស្ដី បន្ទោស​ក៏​ប៉ះពារ​នូវ​ពាក្យសម្ដី​គ្នា​មួយ​ប្រ៉ា​វហើយ ឮ​ដល់​ជនរងគ្រោះ​ក៏​ចុះ​ពី​ជាន់​ខាងលើ​មក​វាយ​បងថ្លៃ​ចំនួន​ពីរ​បី​ដៃ ។ បន្ទាប់ពី​ប្អូនថ្លៃ​វាយ​ទៅលើ​ខ្លួន​ជា​បង​នោះ ជនសង្ស័យ​ខឹង​យ៉ាងខ្លាំង​ក៏​ស្ទុះ​ទៅយក កាំបិត ហើយ​កាប់​ទៅលើ​ប្អូនថ្លៃ​ត្រូវ​កំភួនដៃ និង​ក្បាល​ផ្នែក​សៀតផ្កា​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ។​

11-12-2013 (1)

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​នាំខ្លួន​ជនដៃដល់​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ។ ចំ​ណែ​​ក​​ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​៕

 

Leave a Reply

(*) Required, Your email will not be published