សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ ៣ នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន បញ្ជូនទៅ​តុលាការ​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ជនសង្ស័យ ៣ នាក់​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ខណៈដែល​ពួកគេ​កំពុង​ចរាចរ​ថ្នាំញៀន ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

10-12-2013 (1)

​ជនសង្ស័យ​ទាំង ៣ នាក់​មានឈ្មោះ ទី​១ សេង ទៀង​ហៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ភូមិ​សំរុង ឃុំ​សំរុង ស្រុក​ព្រៃនប់​, ទី​២ ដៀង ជីវ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​បឹង​វែង ស្រុក​ព្រៃនប់ និង​ទី​៣ ចាន់ ភិន ភេទ​ស្រី អាយុ​២៨​ឆ្នាំ​ត្រូវជា​ប្រពន្ធ ដៀង ជីវ ។​

 

​ក្រោយ​ធ្វើ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន គ្រឿង​ញឿ​ន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ១៤​ក​ញ្ចា​ប់​តូច ម៉ូតូ​ចំនួន​២​គ្រឿង ទូរស័ព្ទ​៤​គ្រឿង ថង់​ច្រកថ្នាំ​១​កញ្ចប់​ធំ​។​

 10-12-2013 (2)

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ សមត្ថកិច្ច​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published