នាយករដ្ឋមន្ត្រី​ថៃ​បដិសេធ​ការទាមទារ​របស់​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​ក្នុងការ​លាលែង​ពី​តំណែង​មុន​ការបោះឆ្នោត​នាពេលខាងមុខ​

, , Leave a comment

​ប្រទេស​ថៃ ៖ បន្ទាប់ពី​ជំនួប​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​អង្គារ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ប្រាប់​ក្រុមអ្នកកាសែត​ថា ខ្ញុំ​ចង់​ឲ្យ​អ្នក​តវ៉ា​ឈប់ និង​ប្រើ​ប្រព័ន្ធ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​អ្នកនឹង​ក្លាយជា​រដ្ឋាភិបាល​បន្ទាប់​។​ ​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​បដិសេធ​ការទាមទារ​របស់​ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ឲ្យ​លោកស្រី​លាលែង​ពី​តំណែង មុន​ការបោះឆ្នោត​នាពេលខាងមុខ​ដោយ​ជំរុញ​ឲ្យ ពួកគេ​បោះបង់​បដិវត្តន៍​ប្រជាជន​ពួកគេ​នោះ​។​

thai (2)

​គេ​បាន​ប៉ាន់​ស្មានថា​មនុស្ស​ប្រមាណ​១៤ ម៉ឺន​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​ក្នុង​ក្រុង​បាងកក​ពីថ្ងៃ​ចន្ទ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជាប់ឆ្នោត​នោះ ចុះ​ចេញពី​តំណែង​។ បាងកក​ត្រូវបាន​កក្រើក​ឡើងវិញ​សារជាថ្មី ដោយសារ​ការជួបជុំ​ប្រឆាំង​ទ្រង់ទ្រាយ​ធំ​ជាង​មួយខែ ក្នុង​បំណង​ផ្ដួលរំលំ​លោកស្រី​យី​ង​ឡាក់ និង​រំដោះប្រទេស នេះ​ពី​ឥទ្ធិពល​របស់លោក​ថាក់​ស៊ីន​។​

thai (1)

​អ្នក​តវ៉ា​ប្រឆាំង​គឺជា​ក្រុម​ស្អប់ខ្ពើម​លោក​ថាក់ស៊ីន​ដែល​ត្រូវ​ទម្លាក់​ពី​អំណាច​ក្នុង​រដ្ឋប្រហារ​យោធា​កាលពី​៧​ឆ្នាំមុន ប៉ុន្តែ​ត្រូវបាន​គេ​គិត​ទូទៅ​ថា​នៅ​គ្រប់គ្រង​រដ្ឋាភិបាល​ពី​បរទេស​។ លោកស្រី​យី​ង​ឡាក់​ដែល​កាលពី​ថ្ងៃ​ចន្ទ​បាន​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​មុន​កំណត់​ក្នុង​កិច្ចប្រឹងប្រែង​រម្ងាប់​ភាពវឹកវរ​នយោបាយ​នោះ បាន​ថ្លែងថា គណៈរដ្ឋមន្ត្រី​របស់លោក​ស្រី ជាប់​កាតព្វកិច្ច​ផ្លូវច្បាប់ ដើរតួនាទី​ជា​រដ្ឋាភិបាលបណ្ដោះអាសន្ន​រហូតដល់​មានការ​បោះឆ្នោត​។

  thai

​លោកស្រី​យី​ង​ឡាក់​ដែល​រំជួលចិត្ត ដែល​បាន​ថ្លែងថា​លោកស្រី​មិនបាន​ពិភាក្សា​ជាមួយ​សហ​សេ​វឹក​គណបក្ស​ថា តើ​លោកស្រី​នឹង​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឬក៏​អត់​ទេនោះ បាន​បញ្ចេញ​ប្រតិកម្ម​ទាំង​កំហឹង​ចំពោះ​ការអំពាវនាវ​របស់​ក្រុមអ្នកតវ៉ា​ដែលថា​គ្រួសារ​របស់លោក​ស្រី ត្រូវតែ​ចាកចេញ​ពី​ប្រទេស​ថៃ​៕

 

Leave a Reply

(*) Required, Your email will not be published