ប្រទេសសឹង្ហបុរី ៖ ប្រភពពីគេហទំព័រឆាណេលញូអេស៊ាបានឲ្យដឹងថា ជនដែលជាប់ពាក់នឹងកុប្បកម្មកាលពីថ្ងៃអាទិត្យនោះ ត្រូបានប៉ូលីសនាំខ្លួនទៅកាន់តុលាការនៅរសៀលថ្ងៃអង្គារនេះ។ការស៊ើបអង្កេតរបស់ប៉ូលីស ជាបន្តបន្ទាប់ ពួកគេក្នុងចំណោម ២៨ នាក់ដែល បានចាប់ខ្លួន នៅក្នុងការ បង្ក្រាបកុបកម្ម រួមទាំងជនជាតិឥណ្ឌា ២៥ ជនជាតិបង់ក្លាដែសម្នាក់ និង២នាក់ទៀតជាជនជាតិសិង្ហបុរី។
នៅល្ងាចថ្ងៃច័ន្ទប៉ូលីសបានផ្តល់ព័ត៌មានលម្អិតស្តីពីការគ្រោះថ្នាក់ចរាចរណ៍មួយដែលបានបង្កឱ្យមានបញ្ហាចេញនៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមប៉ូលីសបានឲ្យដឹងថា កម្មករសំណង់ Sakthivel Kumaravelu អាយុ៣៣ ឆ្នាំនេះ ដែលស្ថិតក្នុងស្ថានភាពស្រវឹងស្រា ហើយបានឡើងជិះជរថយន្ដក្រុង ដែលដឹកជញ្ជូនពលករបរទេសនោះ ៕