ផឹកស្រា ក្លែមសម្តី អ្នកចាញ់​ដេក​នឹង​ដី អ្នកឈ្នះ​ទទួល​ជ័យ ត្រឹម​ដេក​គុក​

, , Leave a comment

​ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ទំនាស់​ក្នុង​វង់​ផឹកស៊ី ដែល​បង្កើតជា​អំពើហិង្សា​រហូត​សម្លាប់​មនុស្ស​នាក់ ។ ហេតុការណ៍​កាប់សម្លាប់​គ្នា​នេះ កើតឡើង​កាលពី​ម៉ោង​២​រសៀល​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​កុមា​រមាស ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។​

 

​ជនដៃដល់​មានឈ្មោះ ឡង់ សុ​ខេង ហៅ​ម៉ី​រដ្ឋា អាយុ​៥០​ឆ្នាំ ចំណែក​ជនរងគ្រោះ​មានឈ្មោះ សែម នៅ ហៅ​ព្នៅ អ្នក​ទាំងពីរ​រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​២​នាក់​ដែលជា​មិត្តភក្តិ​នឹង​គ្នា​បាននាំគ្នា​ផឹកស្រា​តាំងពីព្រឹក រហូតដល់​ល្ងាច អស់​ស្រាស​ជាច្រើន​លីត្រ ក៏​កើតមាន​ទំនាស់​ពាក្យសម្តី​ដោយសារតែ​រូបគេ​បាន​ឲ្យ​ជនរងគ្រោះ​ទៅ​ទិញ​ស្រា តែ​ជនរងគ្រោះ​មិន​ព្រមទៅ​ពេលនោះ​ជនរងគ្រោះ​បាន​ទាញ​ដំបង​ស្ទុះ​មក​វាយ​រូបគេ ដោយ​ទ្រាំ​ពុំបាន​រូបគេ​ក៏​ស្ទុះ​ទៅ​ទាញ​កាំបិត​មក​កាប់​ជនរងគ្រោះ បណ្តាល​ឲ្យ​ប្រកាច់​ស្លាប់​ភ្លាមៗ​តែម្តង ។ ក្រោយ​កើតហេតុ​រូបគេ​មិនបាន​រត់​ទៅណា​នោះទេ​គឺ​នៅផ្ទះ​កើតហេតុ​រហូតដល់ សមត្ថកិច្ច​ចុះមក​ចាប់ខ្លួន​តែម្តង ។​

10-12-2013

​បច្ចុប្បន្ន​សមត្ថកិច្ច កំពុង​សាកសួរ​ជនដៃដល់​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់ ។ ចំណែក​សព​ជនរងគ្រោះ​ត្រូវប្រគល់​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

Leave a Reply

(*) Required, Your email will not be published