ដោយសារ​អតីតកាល​ធ្លាប់​ជូរចត់ មហាសេដ្ឋី​សាង​ភូមិគ្រឹះ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំណើត​ដែលមាន​ជីវភាព​ក្រីក្រ​

, , Leave a comment

​ប្រទេស​ចិន ៖ លោក Tang Guo និង​ភរិយា Jiang Peicui ជា​មហាសេដ្ឋី​ដែល​ប្រសូត​ចេញពី​ត្រកូល​ក្រីក្រ​តោកយ៉ាក​បំផុត​នៅ​តំបន់ Gao Xing ខេត្ត San Ton ។ យោងតាម​គេហទំព័រ​ស៊ីន​ហួរ​បានបង្ហាញ​ពី​ខ្សែជីវិត​របស់លោក Tang Guo កាលណោះ​គឺ​រយៈពេល​២០ ឆ្នាំ មុននេះ លោក Tang Guo និង​ភរិយា Jiang Peicui បាន​ចាកចោល​ភូមិកំណើត​ដ៏​សែន​ក្រីក្រនៅតំបន់​ Gaoxing ខេត្ត សាន​តុង ទៅកាន់​ខេត្ត វូ​ណាន ដើម្បី​រកស៊ី​ប្រៀបដូចជា​អ្នក​ចំណាកស្រុក​ម្នាក់ ។ ពួកគេ​បាន​សុំចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​សំណង់​១ ។​

10-12-2013 (1)

​លោក Tang ធ្វើការ​យ៉ាង​អំណត់​ព្យាយាម មិនយូរប៉ុន្មាន​ក្រោយមក ក៏បាន​ឡើងកាន់តំណែង​ជានា​យក ។ ក្រោយមកទៀត គាត់​ក៏បាន​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន ។ ៥ ឆ្នាំ មុននេះ ក្រុមហ៊ុន​របស់លោក​បាន​ក្លាយជា​សម្ព័ន្ធ​ក្រុមហ៊ុន ដែលមាន​ក្រុមហ៊ុន​ចំណុះ​ជាង ២០ ក្រុមហ៊ុន ឯកទេស​ខាង​សាងសង់ ដឹកជញ្ជូន ផលិតភាព​យន្ត និង​កម្មវិធី​ទូរទស្សន៍ ។​

10-12-2013 (2)

​លោក​តែងតែ​នឹក​ដល់ ភូមិកំណើត​ដ៏​ក្រីក្រ​តោកយ៉ាក រួច​ក៏​សម្រេចចិត្ត​សាងសង់​ភូមិគ្រឹះ ៦៩ ខ្នង មានតម្លៃ ៣០០,០០០ យ៉​ន់ ជា​កាដូ​សម្រាប់​ពលរដ្ឋ នា​ស្រុកកំណើត​របស់លោក ។​ប្រជាពលរដ្ឋ​នៅ​ភូមិ​នោះ ពិតជា​មានសំណាង​ដោយ​សេដ្ឋី​ចិត្តធម៌​នេះ ព្រោះ​ផ្ទះ​ថ្មី មាន​ភ្លើងអគ្គិសនី​គ្រប់គ្រាន់ ព្រមទាំង​ផ្លូវចេញចូល​យ៉ាង​ល្អប្រសើរ ៕

  10-12-2013 (3) 10-12-2013 (4) 10-12-2013 (5) 10-12-2013 (6) 10-12-2013 (7) 10-12-2013 (8)

 

Leave a Reply

(*) Required, Your email will not be published