ក្រុមបាតុករ​នៅតែ​បន្តធ្វើ​បាតុកម្ម បើទោះបីនាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ រំលាយ​សភា​ក៏ដោយ​

, , Leave a comment

​ប្រទេស​ថៃ ៖ ក្រុម​សកម្មជន​ប្រឆាំង​រាជរដ្ឋាភិបាល​ថៃ​ប្រមាណ ១៤០,០០០ នាក់​នៅតែ​បន្តធ្វើ​បាតុកម្ម​ដោយ​ធ្វើ​ព្យុហយាត្រា​ទៅកាន់​វិមាន​រាជរដ្ឋាភិបាល បើទោះបីជា​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា់​ត់​ត្រា បានប្រកាស រំលាយ​សភា​ក៏ដោយ ក្នុងនោះ ។ នេះ​បើ​យោងតាម​គេហទំព័រ​ឆា​ណេ​ល​ញូ​អេ​ស៊ា ដែល​បាន​ចុះផ្សាយ​នៅថ្ងៃនេះ​។​

 

​ពួក​ថ្នាក់ដឹកនាំ​បាតុកម្ម​ដែល​ភាគច្រើន​គឺជា​អតីត​សមាជិកសភា​ខាង​គណបក្ស ប្រជាធិបតេយ្យ​នោះបាន​ឲ្យ​ដឹងថា ការសម្រេចចិត្ត​របស់​លោកស្រី យី​ង​ឡាក់ គឺ​ហួសពេល​ហើយ ហើយ​ទោះបីជា​រំលាយ​សភា​ក៏ដោយ ក៏​គ្មាន​ន័យ​ដែរ ព្រោះថា លោកស្រី យី​ង​ឡាក់ នៅតែ​ដឹកនាំ​រាជរដ្ឋាភិបាល​ស្តីទី​ដដែល​។​

thai-protests-1

​ពួកគេ​បានលើកឡើង​ជាថ្មី​ថា ការបង្កើត​ក្រុមប្រឹក្សា​ប្រជាជន​គឺ​ចាំបាច់​ក្នុងការ​ធានាថា របប​ថាក់ស៊ីន​និង​ពួក​មនុស្ស​ក្រោម​ឱ​វាទ​នៃ​របប​នេះ​មិនអាច​ត្រលប់​មកវិញ​បាន ៕

 

Leave a Reply

(*) Required, Your email will not be published