ទំនេរ​ពី​ការសិក្សា រពឹសដៃ​ជិះ​ចេញ​ឆក់ ជាប់​ខ្នោះ​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ទៀត ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ខណៈដែល​ពួកគេ​បានធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទ​ជនបរទេស​មិនបាន​សម្រេច ។ ហេ​តុ​កា​រ​ណ៍​​មួ​យ​នេះ​បាន​កើតឡើង​កាលពី​វរ​លា​ម៉ោង ៣ រសៀល​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ខាងជើង ស្តុ​ប​បូកគោ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។​

 

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ លី ចំរើន អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌមានជ័យ និង​ម្នាក់ទៀត​មានឈ្មោះ ឆេង បាន​គេចខ្លួនបាត់ ។​

 

​នៅមុខ​សមត្ថកិច្ច​ជ​នស​ង្ស​យ័​បាន​សារភាពថា ពួកគេ​បាន​ជិះ​តាម​ជនបរទេស​ជិះ​ម៉ូតូ​កង់ ០៣ ជិត​បឹងត្របែក​មក​ផ្លូវ​មុនី​វង្ស លុះ​ពេលទៅដល់​ខាងលិច ស្តុ​ប​បូកគោ ប្រហែលជា​៣០​ម៉ែត្រ ក៏​ឆក់យក​ទូរ​សព្ទ័​ដៃ​តែម្តង​មិនបាន​សម្រេច ដោយ​ជនបរទេស​ចាប់ដៃ ជាប់​ក៏​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ត្រូវបាន​នគរបាល ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ចាប់​ឃាត់ខ្លួន​តែម្តងទៅ ។​

09-12-2013

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ចូ​ន​ខ្លួន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្តទៀត​៕

 

Leave a Reply

(*) Required, Your email will not be published