របួស ៣ នាក់ ខណៈដែល​ជិះ​ម៉ូតូ​លឿន​ជ្រុល ទៅ​ជល់​គ្នា បណ្ដាលឱ្យ​ដួល​រងរបួស​រដូករណែល​ពេញ​ផ្លូវ​

, , Leave a comment

​ខេត្ដ​កំពង់ស្ពឺ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ខណៈដែល​ជិះ​បញ្ច្រាសទិស​គ្នា​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បានកើត ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចន្លោះ​គីឡូម៉ែត្រ លេខ​៤៧-៤៨ ស្ថិត​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្ដ​កំពង់ស្ពឺ​។

 

​ជនរងគ្រោះ​សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្ដ​សញ្ញាណ ដោយ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។

 

​ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា មុន​កើតហេតុ​ការណ៍​គេ បានឃើញ​ជនរងគ្រោះ​២​នាក់ ជិះ​ម៉ូតូ ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ មួយ គ្រឿងក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច លុះ​ជិះ មកដល់​ចំណុចកើតហេតុ ក៏បាន​ជែង រថយន្ដ​មួយគ្រឿង​ដែល​ធ្វើដំណើរ​ស្រប ទិស​គ្នា​ហើយក៏​ជ្រុល​ទៅ​ប៉ះ​ដៃចង្កូត​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​មួយគ្រឿង ទៀត ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​បណ្ដាលឱ្យ​ដួល​រងរបួស​រដូករណែល​ពេញ ផ្លូវ​។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្ដ​ភ្លាមៗ​ផងដែរ ។​

09-12-2013

​ប្រភពពី​សមត្ថកិច្ច​នគ​របាល​ក្រុង ច្បារមន​បានឱ្យដឹងថា ជនរងគ្រោះ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1E-5194 ចំណែក​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥​ដូចគ្នា គ្មាន​ស្លាក​លេខ  ក្រោយ​កើតហេតុ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង ច្បារមន​រង់ចាំ​ឱ្យ​ភាគី​ទាំងសងខាង​ចូល ខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី ៕

 

Leave a Reply

(*) Required, Your email will not be published