ផ្ទុះ​ចលនា​កុប្បកម្ម​ដំបូងបង្អស់​ក្នុងប្រទេស​សឹង្ហ​បុរី បណ្តាលមកពី​ស្លាប់​បុរស​ម្នាក់ ដើមកំណើត​ឥណ្ឌា​

, , Leave a comment

​ប្រទេស​សឹង្ហ​បុរី ៖ យ៉ាងហោចណាស់​មនុស្ស ២៧ ត្រូវបាន​ចាប់ខ្លួន​ក្នុង​ហេតុ​ការប៉ះទង្គិច​គ្នា​មួយ​រវាង​ក្រុមមនុស្ស និង​កម្លាំង​សមត្ថកិច្ច ខណៈដែល​រថយន្ដក្រុង​មួយគ្រឿង​បើក​បុក​មនុស្សម្នាក់​ដែលមាន​ដើមកំណើត​មកពី ប្រទេស​ឥណ្ឌា នៅលើ​ដងផ្លូវ Race Course និង​ផ្លូវ Hampshire ។ ករណីនេះ​បណ្តាល​ឲ្យ​ប៉ូលិស​១០​នាក់ រងរបួស​។ នេះ​បើតាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ពី លោក ចូ​ហ៊ី ស្នងការ​ប៉ូលិស​សិង្ហ​បុរី​។​

09-12-2013

​មន្ដ្រីប៉ូលិស​សិង្ហ​បុរី​រូបនេះ​បានបញ្ជាក់​ទៀតថា អំពើហិង្សា​កើតឡើង​ដោយ​បុគ្គល​មួយក្រុម និង​មានការ​ចូលរួម​ពី​មនុស្ស ប្រមាណ​ជា​៤០០ នាក់ ។​

09-12-2013 (1)

​សូមបញ្ជាក់ថា រថយន្ដ​៥​គ្រឿង​របស់ កម្លាំង​ប៉ូលិស និង​រថយន្ដ​សង្គ្រោះបន្ទាន់ រង​ការដុត​បំផ្លាញ​នៅក្នុង​អំពើហិង្សា ដែល​បាន​កើតឡើង​នៅវេលា​ម៉ោង ២១ និង ២៣ នាទី យប់​ថ្ងៃទី​៨ ខែធ្នូ ៕

  09-12-2013 (2) 09-12-2013 (3) 09-12-2013 (4) 09-12-2013 (5) 09-12-2013 (6)

 

Leave a Reply

(*) Required, Your email will not be published