ក្រុមអ្នកតវ៉ា​អ៊ុយ​ក្រែ​ន​ផ្ដួលរំលំ​រូបសំណាក​លែ​នី​ន​នៅក្នុង​ទីក្រុង​គី​វ​

, , Leave a comment

​ប្រទេស​អ៊ុយ​ក្រែ​ន ៖ រូបសំណាក​អតីត​មេដឹកនាំ​មាន​ឥទ្ធិពល​នៅលើ​ពិភពលោក ត្រូវបាន​បាក់​រំលំ ខណៈដែល​ក្រុមបាតុករ​រាប់ពាន់នាក់ ខឹងសម្បារ​ចំពោះ​កិច្ចព្រមព្រៀង​របស់​រដ្ឋា​ភិ​បាល​ជាមួយ​សហភាព​អឺរ៉ុប ។ ក្រុមបាតុករ​នៅ​ទីក្រុង​គី​វ សុទ្ធសឹង តែ​ជា​អ្នកមាន​ទស្សនៈ​គាំទ្រ​ដល់​ទំនាក់ ទំនង​រវាង​អ៊ុយ​ក្រែ​ន​នឹង​អឺរ៉ុប ខណៈដែល រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​ងាករេ​ទៅលើ​ប្រទេស​រុស្ស៊ី​នោះ ។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​របស់​ប៉ូលីស​ប្រាប់ ទីភ្នាក់ងារ AFP​។​

09-12-2013

​អ៊ុយ​ក្រែ​ន​ជា​ផ្នែក​មួយ​នៃ​អតីត​សហភាពសូវៀត ហើយ​រូបសំណាក់​មេដឹកនាំ​សាធារណ​រដ្ឋ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក លែ​នី​ន មាន​អត្ថន័យ​យ៉ាង​ធំធេង ដល់​ប្រទេស​អ៊ុយ​ក្រែ​ន និង​ជា​តំណាង​នៃ​កិច្ចសហប្រតិបត្ដិការ​រ​វាង​អ៊ុយ​ក្រែ​ន​នឹង​រុស្ស៊ី ។​

 

​សូមបញ្ជាក់ថា រូបសំណាក​នេះ ត្រូវបាន​គេ​សាងសង់​កាលពី​ខែធ្នូ ឆ្នាំ ១៩៤៦ ពោលគឺ​ក្រោយពី​សង្គ្រាមលោកលើកទី II​ត្រូវបាន​បញ្ចប់​។ រូប​សំំ​ណាក​នេះ​មាន​កម្ពស់​៣,៤៥ ម៉ែត្រ (11​ហ្វី​ត​) ។​

 

​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​បញ្ជូន ប៉ូលិស​ប្រឆាំង​អំពើហិង្សា​រារាំង​បាតុករ ចូល​អុកឡុក​នៅ​ទីតាំង​សំខាន់ៗ​របស់​រដ្ឋ​។ ក្រសួង​សន្ដិសុខ​អ៊ុយ​ក្រែ​ន​បានប្រកាសថា មេដឹកនាំ​ក្រុមបាតុករ​បាន​បំពាន​ច្បាប់ និង​ត្រូវ​ទទួលទោស​ទៅតាម​ទង្វើ​របស់ខ្លួន ៕

 09-12-2013 (1)

 

Leave a Reply

(*) Required, Your email will not be published