សំណង់​ការពារ​ក្រុមបាតុករ​បាន​លេចឡើង​សារជាថ្មី បន្ទាប់ពី​ការព្រមាន​បន្ត​តវ៉ា​

, , Leave a comment

​ប្រទេស​ថៃ ៖ នៅ​ថ្ងៃអាទិត្យ​នេះ ក្រុម​អាជ្ញាធរ​ថៃ​បាន​សាងសង់​របាំង​បិទផ្លូវ​ជាថ្មី នៅ​ជុំវិញ​អគារ​រដ្ឋ​សំខាន់ៗ​នៅក្នុង​ក្រុង​បាងកក បន្ទាប់ពី​ក្រុមអ្នកតវ៉ា​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​មានការ​ជំរុញ​ជា​លើកចុងក្រោយ​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​។ នេះ​បើ​យោងតាម​គេហទំព័រ ឌឺ​ណេ​ហ្សុ​ន របស់​ប្រទេស​ថៃ​ដែល​បាន​ចុះផ្សាយ​កាលពី​ព្រឹក​មិញ​នេះ​។​

08-12-2013 (1)

​ភាព​តានតឹង​ថ្មី​មួយ​បាន​កើតមានឡើង​បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​តាមផ្លូវ​ជាច្រើន​ថ្ងៃ​រវាង​ប៉ូលិស និង​ក្រុមបាតុករ​ដែល​ព្យាយាម​ផ្ដួលរំលំ​នាយករដ្ឋមន្ត្រី លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​និង​ទប់ស្កាត់​ឥទ្ធិពល​នយោបាយ​របស់​បងប្រុស​លោកស្រី​គឺ​លោក​ថាក់ស៊ីន​។ មេដឹកនាំ​តវ៉ា​លោក​ស៊ូ​ថេប ធឿ​ក​ស៊ូ​បាន ដែល​ប្រឈម​នឹង​ដីកាចាប់ខ្លួន​ពីបទ​បះបោរ​ពីថ្ងៃ​សុក្រ​បាន​ស្រែក​អំពាវនាវ​ជួបជុំគ្នា​ជា​ចុងក្រោយ​សម្រា​ការផ្ដួលរំលំ​រដ្ឋាភិបាល​។​

 08-12-2013

​លោក បា​រ៉ា​ដន ផា​តា​ណា​តា​ប៊ុត ប្រមុខ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​បាន​ថ្លែងថា ក្រុមប៉ូលិស​នឹងដាក់រ​បាំង​ផ្លូវ​នានា ជាពិសេស​នៅ​ជុំវិញ​វិមាន​រដ្ឋាភិបាល និង​សភា ៕

 

Leave a Reply

(*) Required, Your email will not be published