ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក ករណី​លួច​ព្រ​ទ្យ​សម្បត្តិ​អ្នកដទៃ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុងចំណោម​បក្ខពួក ៣ នាក់​ទៀត​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ក្រុម​នេះ​បានធ្វើ​សកម្មភាព​កាច់​.​ក ម៉ូតូ​របស់​ប្រ​ជា​ពលរដ្ឋ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ ២០១៣ ស្ថិតនៅ​ក្រុមទី​១៤ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

 

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ កាំ​ង ហៀន ហៅ ប៊ូ​ស្រ៊ី ភេទ​ប្រុស អាយុ​២៩ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល ភូមិ​ផ្សា​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ហើយ​បក្ខពួក​ដែល​រត់គេចខ្លួន​មានឈ្មោះ មករា អាត ភេទ​ប្រុស អាយុ​២០ ឆ្នាំ និង ឈ្មោះ ម៉ៅ កេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។ ចំណែក​ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ឃឹម រត​នី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​អ្នក​ប្រដាល់​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​ម៉ាក​CUP ៩០ ពណ៌​ទឹក​សមុទ្ទ ពាក់​ស្លាក​លេខ ដ 1006​ភព​1 ក្នុ​ង​ផ្ទះ លុះដល់​វេលា​ម៉ោង​កើតហេតុ ក៏​លេច​ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព បានសម្រេច​ហើយ​បាន​បណ្តើ​ចេញ​បាន​ជួប​សមត្ថកិច្ច ដោយ​ភិតភ័យ​បា​ន​​រត់ ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​ក៏​ដេញចាប់បាន​ម្នាក់ ។ ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​ឆែកឆេរ ឃើញ​ព័ស្តុតាង​មួយចំនួន ។​

07-12-2013

​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​ព័ស្តុតាង​ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​ស្វែងរក​បក្ខពួក​ពាក់ព័ន្ធ​៕

 

Leave a Reply

(*) Required, Your email will not be published