ស្លាប់ ១ របួស ៣ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦A

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់ និង ៣ នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បណ្តាលមកពី​រថយន្ត និង​ម៉ូតូ ។ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង​ប្រមាណ ១៧ និង ៤០ នាទី​ល្ងាច​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ខាងមុខ​គ្លីនិក​ជាតិ​សើរ​ស្បែក និង​កាមរោគ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៦A ក្រុមទី​៦ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប  ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

07-12-2013 (3)

​នារី​រងគ្រោះ​ដល់​បាត់​បង់ជីវិត​មានឈ្មោះ គង់ ស្រី​និ​ច អាយុ ១៧​ឆ្នាំ រស់នៅ​សង្កាត់​កោះដាច់ ខណ្ឌឫស្សីកែវ និង​អ្នករងរបួស​ធ្ងន់​ស្រាល ៣​នាក់​ទៀត ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ត្រូវបាន បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ ឡឹង ចន្ថា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ស្នាក់នៅ​ទីតាំង​ឡឥដ្ឋ​ក្នុងភូមិ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

07-12-2013 (1)

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ឥដ្ឋ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពង់ចាម 3A-1666 ជិះ​គ្នា​ប្រុស​ស្រី ៥​នាក់ ដឹក​ឥដ្ឋ​នៅ​ចោមចៅ ពេល​ត្រលប់​មកវិញ​ធ្វើដំណើរ​ពី​ភ្នំពេញ ឆ្ពោះទៅ​មុខកំពូល ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​ដឹក​ឥដ្ឋ​នេះ បានគេច​រថយន្ត ១​គ្រឿង ទៀត​ដែល​នៅ​ពីមុខ ក៏​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ជ្រុល​បុក​ម៉ូតូ ៤​គ្រឿង ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ហើយ​កិន​ម៉ូតូ ២​គ្រឿង គាប​ជាប់​ក្រោម​រថយន្ត បណ្តាល​ឲ្យ​នារី​វ័យក្មេង​ម្នាក់​ស្លាប់​ភ្លាមៗ និង​មនុស្ស​ប្រុស​ស្រី ៣​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​។​

  07-12-2013 (2)

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ធ្វើ​អន្តរាគមន៍ និង​ធ្វើការ​វាស់វែង និង​ឃាត់ខ្លួន​ជនបង្ក ព្រមទាំង​នាំយក​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​អធិការដ្ឋាន ដើម្បី​ដោះស្រាយ​តាមច្បាប់ ។ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​ជនរងគ្រោះ​ផ្សេងទៀត​ត្រូវ​រថយន្ត​សង្គ្រោះ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

 

Leave a Reply

(*) Required, Your email will not be published