​ភាព​មិ​នប្រ​ក្រ​តី​​​នៃ​​កា​រ​​នាំ​ចូ​ល​​ទំ​និ​ញ​​​បង់​ព​ន្ធ​​មិ​ន​គ្រប់ និ​ង​​​កា​រ​នាំចេ​ញ​​​ឈើ​​​ខុ​សច្បា​ប់​ ជា​​ប្រ​ភ​ព​​ចំ​ណូ​ល​​​រប​ស់​លោ​ក ឃុ​ន រ៉ា​ន់ ថ្នាក់លើ​គួរ​ស៊ើបអង្កេត​ឲ្យ​ស៊ីជម្រៅ​!

, , Leave a comment

​ខេត្តកំពង់ចាម ៖ ក្នុងតួនាទី​ជា​ប្រធាន​សាខាគយ សម្រាប់​ខេត្ត​ដ៏​ធំ​មួយ​នៅជាប់​ប្រទេស​វៀតណាម ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​លោក ឃុន រ៉ា​ន់ អាច​ប្រមូល​លាភសក្ការៈ យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ងាយស្រួល ព្រោះ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​មកពី​ប្រទេស​វៀត​ណា​ម​ តាម​ច្រកព្រំដែន​នានា ក្នុង​ខេត្តកំពង់ចាម​មកកាន់​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៦ យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ មានការ​បង់​ចូល​ជា​ថវិកាជាតិ​តិចតួច​ប៉ុណ្ណោះ គឺ​មិនបាន​មួយចំណែក​នៃ​ប្រាក់​ពុករលួយ​ដែល​ហូរ​ចូល​ហោប៉ៅ​មន្ត្រី​ខិលខូច​ផង​ទេ​។​

 

​ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់លោក ឱម យ៉ិនទៀង ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ពី​ភាព​អសកម្ម​របស់​ជំនាញ​គយ​ក្រោម​ការដឹកនាំ​របស់លោក ឃុន រ៉ា​ន់ ឲ្យ​បាន​ស៊ីជម្រៅ​ពិតជា​អាចរួមចំណែក​ធ្វើ​ឲ្យ​មាន​ចំណូល​ថវិកាជាតិ​កាន់តែ​កើនឡើង ។ នៅក្នុង​សាខាគយ និង​រដ្ឋាករ​ខេ​ត្ត​កំ​ព​ង់ចាម​ក្រោម​ការ​គ្រប់​គ្រប់​របស់លោក ឃុន រ៉ា​ន់ មាន​អំពើពុករលួយ​បក្ខពួកនិយម​យ៉ាង​ពេញបន្ទុក​ព្រោះ​លោក ឃុន រ៉ា​ន់ បាន​ប្រើប្រាស់​តែ​លេខា​ជំនិត​របស់គាត់​ម្នាក់​ឲ្យ​ប្រមូល​លុយ​ពី​គ្រប់​ច្រកល្ហក ក៏​ព្រោះតែ​លេខា​ម្នាក់​នោះ​ជាម​នុស្ស​ស្គាល់​ចិត្តថ្លើម និង​អាចបំពេញ​តម្រូវ​ការបា​ន​គ្រប់យ៉ាង​ទាំ​ង​អស់ ។​

 

​មានការ​បញ្ជាក់ថា ប្រាក់ចំណូល​ជាច្រើន​បាន​ហូរ​ចូល​ហោប៉ៅ​ជំនាញ​គយ​ខេត្តកំពង់ចាម​ច្រើនជាង​ចូល​ជា​ថវិកាជាតិ បើ​គ្រាន់តែ​ពិនិត្យ​លើ​តួលេខ​នៃ​​ការដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​យី​ឌុប​ធំៗ ពី​ចំណុច​ព្រំដែន​ច្រក​ដូនរ័ត្ន ច្រក​ត្រពាំង​ផ្លុ​ង និង​ច្រក​ដូង ៧​ដើម ដែល​ក្នុង​មួយថ្ងៃៗ មាន​ចំនួន​រា​ប់​រ​យ​​គ្រឿង ប៉ុន្តែ​ការប្រមូល​ពន្ធ​ជាក់ស្តែង​បាន​តិចតួច​បំផុត មិនមាន​តុល្យភាព​ទៅនឹង​ទំហំ​នៃ​ការហូរចូល​ទំនិញ​យ៉ាងច្រើន​តាម​ច្រកព្រំដែន​នៃ​ខេ​ត្ត​កំ​ព​ង់​ចាម​នោះទេ​ ។ លោក ឃុន រ៉ា​ន់ បាន​ចាត់តាំង​ឲ្យ​លេខា​ម្នាក់​កាន់​ការងារ​ប្រមូល​លុយ​ធ្វើ​ឲ្យ​មន្ត្រី​គយ​មួយចំនួន​មិន​សប្បាយចិត្ត​ហើយ​ទម្លាយ​រឿ​ង​រ៉ាវ​ពុករលួយ និង​បក្ខពួកនិយម​របស់លោក ឃុន រ៉ា​ន់ ចេញមក​ខាងក្រៅ​។​

 

​ការដឹកជញ្ជូន​ទំនិញ​របស់​ក្រុម​ឈ្មួញ​មកពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រក​ចំនួន​៣ គឺជា​ប្រភព​ចំណូល​មិនធម្មតា​ទេ សម្រាប់​លោក ឃុន រ៉ា​ន់ ដូ​ច​ដែ​ល​មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ដឹកទំនិញ​ធំៗ​តាម​ខេត្តកំពង់ចាម​បង់ពន្ធ​ស្ទើរ​ស្មើនឹង​ការដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​ទួរីស ដែ​ល​ក្នុង​មួយ​រថយន្ត​ប្រមាណ ៣​ទៅ​៤​លាន​រៀល​។ បើ​និយាយ​ពី​ការដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ច័ន្ទ​មូល និង​ច្រ​ក​​ដូង​៧​ដើម របស់​ឈ្មួញ​ធំៗ​មួយចំនួន បើទោះបីជា​ឈើ​ប្រណីត​ទាំងនោះ​មិន​ស្ថិតក្នុង​បញ្ជី​ទំនិញ​បង់ពន្ធ​ក៏ដោយ ក៏​ជំនាញ​គយ​នៅ​ទីនោះ​បា​ន​រៀ​ប​ចំ​​វាយតម្លៃ​ពន្ធ​ឲ្យ​ក្រុម​ឈ្មួញ​បង់លុយ​តាមតែ​អំពើ​ចិត្ត​។​

 

​លោក ឃុន រ៉ា​ន់ សប្បាយ​ប្រមូល​លុយ​ពី​គ្រប់​ច្រកល្ហក​ទាំង​ការ​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម​តាម​ច្រកព្រំដែន​នានា ក្នុង​ខេត្តកំពង់ចាម​ក៏​ដូ​ច​ជា​​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្តកំពង់ចាម ដែល​មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​មួយចំនួន​បាន​នាំចូល​ទំនិញ​តាម​ច្រក​ត្រពាំង ស្រែ​-​វ៉ា​លឺ នៃ​ស្រុ​ក​​ស្នួ​ល ខេត្តក្រចេះ ដែល​នៅ​ទីនោះ​អាច​លួច​ពន្ធ​បាន​ច្រើន គឺ​បង់ពន្ធ​ប្រហែល ១៥ ភាគរយ​ប៉ុណ្ណោះ ហើយ​ពេល​ក្រុម​ឈ្មួញ​ត្រូវ​ដឹកជញ្ជូន​ឆ្លងកាត់​ខេ​ត្តកំពង់ចាម​ក៏ត្រូវ​បង់លុយ​ជូន​លោក ឃុន រ៉ា​ន់ ដូចគ្នា​ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ សម្រាប់​ការដឹកជញ្ជូន​ទំនិញ​តាមរយៈ​ការពង្រាយ​មន្ត្រី​គយ​ចល័ត​ឲ្យ​ចុះ​ប្រចាំការ​តាម​ដងផ្លូវ​ប្រមូល​លុយ​ពី​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ទាំង​ស្របច្បាប់​និង​ខុសច្បាប់ មិន​ខុសពី​ប៉ុស្តិ៍​ជជុះ​ប៉ុន្មាន​ទេ ។​

 

​ក្នុង​អាណត្តិ​ដែល​លោក ឃុន រ៉ា​ន់ ឡើង​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តកំពង់ចាម​គាត់​បាន​ចាត់​តាំងតែ​បក្ខពួក​និង​លេខា​របស់គាត់​ឲ្យ​កាន់​ប្រភព​ចំ​ណូ​ល​​ពី​ផ្នែក​ចល័ត និង​ការដាក់​ប៉ុស្តិ៍​ជជុះ ដែល​ទីបំផុត​ចំណូល​ទាំងអស់ គឺ​មូល​ក្នុង​ដៃ​របស់លោក ឃុន រ៉ា​ន់ ដែលជា​ប្រធាន​សាខាគយ ។ ប្រសិនបើ​អ​ង្គ​ភា​ព​ប្រឆាំង​អំពើពុករលួយ​អាច​សហការ​ជាមួយ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ថ្នល់កែង​នៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម ស្រង់​តែ​តួលេខ​រថ​យ​ន្ត​​ដឹ​ក​ជញ្ជូន​ទំនិញ​ធំៗ ដែល​ធ្វើដំណើរ​ពី​ខេត្តកំពង់ចាម​ចូលមក​រាជធានី​ភ្នំពេញ ពិតជា​អាច​ដឹង​ពី​ទំហំ​នៃ​ការ​នាំចូល​ទំនិញ​តាម​ខេត្តកំពង់ចាម ហើ​យ​​យ​កទៅ​ប្រៀបធៀប​ជាមួយ​ចំណូល​ពន្ធ​ដែល​ប្រមូលបាន​ពិតជា​អាច​រកឃើញ​ភស្តុតាង​នៃ​អំពើពុករលួយ​របស់លោក ឃុន រ៉ា​ន់ ជាមិនខាន ៕

04-1-2014

 

Leave a Reply

(*) Required, Your email will not be published