​លេច​ឮរឿង​ជញ្ជីង​ថ្លឺ​ង​រថ​យន្ត​​នៅ​​​ស្ថា​​នី​​យ៍​​​ថ្ន​​ល់​​ទ​​ទឹ​​ង​ ​ក្រោម​​​កា​រ​គ្រ​ប់​គ្រ​ង​​​រ​ប​ស់​លោក​ ​​នួន គីមហេង និង​ ហេង ផល្លា ថ្លឺ​ង​រថយន្ត​ខុស​ប្រក្រតី​ម្ចាស់​រថយន្ត​ឡាំប៉ា!

, , Leave a comment

ខេត្ត​​កំពង់ចាម​ ៖​ កាលពីថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៣ ចំណុច ស្ថិត​ក្នុងភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម​មាករ​ណី​ឡាំប៉ា​ពី​ម្ចាស់​រថយន្ត​ដឹកស្រូវ ចំពោះ​ក្រុម​ត្រួតពិនិត្យ​យានយន្ត​​ចល័ត​ខេត្តកំពង់ចាម បាន​ថ្លឹង​រថយន្ត​យី​ឌុប​ដឹក​លើស​ទម្ងន់​រហូតដល់ ១០ តោន ពិន័យ​ជា​ប្រា​ក់ជាង ៦​លាន​រៀល​ដែល​ម្ចាស់​រថយន្ត​បដិសេធថា គាត់​គ្មាន​លុយ​បង់​ទេ ពីព្រោះ​រថយន្ត​របស់គាត់​ដឹកទៅតាម​ការកំណត់ ហើយ​បាន​ដឹក​ឆ្លងកាត់​ស្ថានីយ​រហូតដល់​ទៅ ០៣ កន្លែង​ឯណោះ ទើបតែ​មកភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ​គឺ​ស្ថានីយ​ចល័ត​របស់លោក​ហេង ផល្លា ថ្លឹង​ខុស​ប្រក្រតី​ដែល​គេ​ហៅថា​ស៊ី​ភ្នែក​គីឡូ​គឺ​ស៊ី​រហូត​ជិត​១០​តោន​ក្នុង​រថយន្ត​១​គ្រឿង​​ដែល​គេ​ហៅថា​រថយន្ត​ដឹក​លើស​ទម្ងន់​ស្អី​គេ​នោះ​។​

 

​លោក ងួន ហៀ​ង ជា​ម្ចាស់​រថយន្ត បាន​ឲ្យ​ដឹងថា រថយន្ត​របស់គាត់ បាន​ដឹកស្រូវ​ប្រភេទ​ចំណី​សត្វ​យក​ចេញពី​ឃ្លាំង ឈ្មោះ អ៊ឺ​ម អៀម ហៅ វុ​ធ​នៅ​ភូមិ​គោក​ដូង ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដើម្បី​យកទៅលក់​ឳ្យ​ឈ្មួញ​វៀតណាម​តាម​ព្រំដែន​ខេត្តព្រៃវែង​។​ស្រូវ​នោះ មាន​ទម្ងន់ ២៣ ៥៦០ គីឡូក្រាម មាន​ប័ណ្ណ​ថ្លឹង​ស្រូវ​បញ្ជាក់​ហើយ​រថយន្ត​របស់គាត់ បាន​ដឹកស្រូវ​ឆ្លងកាត់ ៣ ស្ថានីយ​រួចមកហើយ មាន​ស្ថានីយ​ថ្លឹង​ពួក​ថ្លឹង​មាន​ទម្ងន់ ៣៩ តោន ស្ថានីយ​ស្វាយ​ធំ ក៏​ថ្លឹង​ឃើញ ៣៩ តោន​ដែរ  របស់​ខេត្តសៀមរាប បន្ទាប់​ដឹក​ឆ្លងកាត់​ស្ថានីយ​ថ្លឹង​សន្ទុក​ថ្លឹង​ឃើញ ៣៨ តោន និង​៩០០​គីឡូក្រា​ម។ ​តែ​ចំឡែក​ពេល​រថយន្ត​របស់ខ្ញុំ ក្រុម​ចល័ត​ត្រួតពិនិត្យ​របស់​ខេត្តកំពង់ចាម ថ្លឹង​ឃើញ​រហូតដល់​៤៥​តោន ទៅវិញ គឺ​ថ្លឹង លើស​ទម្ងន់​រហូតដល់​ទៅ ១០ តោន គួរ​ឲ្យ​ឆ្ងល់​ណាស់​ហេតុ​អី​ជញ្ជីង​នេះ​ស៊ី​ភ្នែក​គីឡូ​ណាស់​ព្រមទាំង​ពិន័យ​តាម​ទម្ងន់​លើស​ត្រូវ​បង់​ថវិកា រហូត​ជាង​៦​លាន​រៀល ខ្ញុំ​គ្មាន​លទ្ធភាព​បង់​ទេ​ ។ ​ម្ចាស់​រថយន្ត​ដឹកស្រូវ​បាន​ឳ្យ​ដឹង​ទៀតថា​ខ្លួន​មិន​ជំទាស់​ចំពោះ​ការពិន័យ​ទេ​តែ​សុំ​ឧ្យ​សមត្ថកិច្ច​ជួយ​នាំយកទៅ​ថ្លឹង​នៅ​ស្ថានីយ៍​ថ្នល់ទទឹង​ជប់​ដែល​នៅ​ចម្ងាយ​ប្រហែល​ពីរ​គីឡូម៉ែត្រ​ ពី​កន្លែង​ចាប់​ឃាត់​ខាងលើ​ម្តងទៀតឲ្យ​បានឃើញ​ជាក់ស្តែង​ថា​ ពិតជា​លើស​មែន​ព្រោះថា​តាម​ស្ថានីយ៍​គេ​​ថ្លឹ​ង​មិ​ន​​លើស​តែ​លើស​ស្អី​តែ​ជញ្ជីង ក្រុម​ត្រួតពិនិត្យ​យានយន្ត​ចល័ត​នេះ​។​

 

​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ថ្នល់ទទឹង របស់លោក ហេង ផល្លា ដែលមាន​ទីតាំង​នៅតាម​កំណាត់​ផ្លូវជាតិ​លេខ​៧​ស្ថិត​ក្នុងស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម មាន​តួនាទី​ត្រួតពិនិត្យ​ផាកពិន័យ​លើ​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​ជាការ​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​បំផ្លាញ​ផ្លូវ​ស្ពាន​ ។ ​ប៉ុន្តែ​កា​រអនុវត្ត​ជាក់ស្តែង​លោក ហេង ផល្លា​ មិនដែល​ឈឺក្បាល​វិលមុខ​អ្វី​ឡើយ​ចំពោះ​ការដឹកជញ្ជូន​លើស​ទម្ងន់​ដូចដែល​ប្រជាពលរដ្ឋ​បាន​រិះគន់ថា​ទីតាំង​ជ​ញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្ថានីយ​ថ្នល់ទទឹង​របស់លោក ហេង ផល្លា​គ្រាន់តែ​ជា​ប៉ុស្តិ៍​ជជុះ​មួយ​ក្នុងការ​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។​

 

អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បាន​បង្ហើប​ឲ្យ​ដឹងថា​នៅតាម​បណ្តា​ស្ថានីយ​ថ្លឹង​រថយន្ត​ដូចជា​នៅ​ចំណុច​ស្ថានីយ​ថ្នល់ទទឹង​របស់លោក ហេង ផល្លា​ គឺ​គេ​កំ​ណ​ត់​​ឲ្យ​បង់លុយ​ក្នុង​មួយគ្រឿង​ចាប់ពី ​១០ ​ម៉ឺន​ទៅ​ ២២ ​ម៉ឺន​រៀល​នេះ​សម្រាប់តែ​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​បន្តិចបន្តួច​ប៉ុណ្ណោះ​ ។​ ក្នុងករណី​ដឹក​លើ​ស​​ទម្ងន់​ច្រើន​លើសលប់​ហើយ​មិនមាន​ការទំនាក់ទំនង​ជាមួយ​លោក ​ហេង ផល្លា ដោយផ្ទាល់​ទេនោះ​ត្រូវគេ​ចាប់​ថ្លឹង​រថយន្ត​ហើយ​ធ្វើការ​ផាកពិន័យ​ដោ​យ​​អួតអាង​ពី​ការអនុវត្ត​ច្បាប់​ដែល​ក្នុង​រថយន្ត​ខ្លះ​ត្រូវ​បង់ប្រាក់​ដល់​ទៅ​ ១ ​ពាន់​ឬ​ ២ ​ពាន់​ដុល្លារ​អាមេរិក​ក៏មាន ហើយ​គេ​មិន​ច្បាស់​ទេ​ថា​តើ​ប្រាក់​ពិ​ន័​យ​​បែបនេះ​ត្រូវ​បង់​ចូល​ជា​ថវិកាជាតិ ឬក៏​យ៉ាងណា​នោះទេ​ព្រោះ​ពេល​បង់លុយ​នោះ​មានតែ​កិច្ចសន្យា​មួយ​ស្តីពី​ការឈប់​ដឹក​លើស​ទម្ងន់​តទៅទៀត​។​

 

ហើយ​នៅពេល​យប់ លោក ហេង ផល្លា​ បានឲ្យ​បុគ្គលិក​ក្រោមបង្គាប់​ដាក់​ប៉ុ​សិ្ត​ជជុះ​នៅតាម​ដងផ្លូវ​ជាតិ​ស្ថិតនៅ​ភូមិ​ស្លាបក្តោង​ផ្លូវ​ទៅ​ស្រុក​អូ​រាំង​ឪ​កាក់​ឡាន​យកលុយ​តាម​ទំនើងចិត្ត​។​ ​មន្ត្រី​សាលាខេត្ត​កំពង់ចាម​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹងថា​ ទាំង​ការដឹកជញ្ជូន​លើស​ទម្ងន់​និង​មិន​លើស​ទម្ងន់​ឲ្យ​តែ​ឆ្លងកាត់​ស្ថា​នីយ​ជញ្ជីង​ថ្លឹង​រថយន្ត​របស់លោក​ ហេង ផល្លា​ ជា​កូនជឹង​លោក នួន គីមហេង ប្រធាន​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជ​ញ្ជួ​ន​លើស​ទម្ងន់​កម្រិត​កំណត់​ថ្ន​ល់​កែង ​និង​ជា​អនុប្រធាន​មន្ទីរ សាធារណការ និង ដឹកជញ្ជូន​ខេត្តកំពង់ចាម​ សុទ្ធតែ​ចូលទៅ​បង់លុយ​ដោយ​គ្មាន​ការយោគយល់​ហើយ​វា​ជា​អាជីព​មួយ​ដែល​លោក ហេង ផល្លា​ អាច​ប្រមូល​លុយ​ពី​ទីតាំង​ស្ថានីយ​នៅ​ចំណុច​ថ្នល់ទទឹង​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន គប្បី​ក្លាយជា​ប្រធានបទ​មួយ​ដែល​អ​ង្គ​ភា​ព​​ប្រឆាំង​អំពើពុករលួយ​របស់លោក ឱម​ យ៉ិនទៀង ចាត់វិធានការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ជាបន្ទាន់​ដើម្បី​នាំយក​មន្ត្រី​ខិលខូច​ពុករលួយ​ទៅ​ផ្តន្ទាទោស​តា​ម​ច្បាប់​ ។

06-12-2013

ជាគោលការណ៍​រដ្ឋាភិបាល​បាន​ឯកភាព​ឲ្យ​មានការ​បង្កើត​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ ដើម្បី​ត្រួតពិនិត្យ​ និង​ទប់ស្កាត់​សកម្មភាព​ដឹកជញ្ជូន​លើ​​ស​ទម្ងន់​បង្ការ​កុំ​ឲ្យ​មានការ​ខូចខាត​ផ្លូវ​ស្ពាន​ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​មិនមាន​ប្រសិទ្ធភាព​នោះទេ​ក៏​ព្រោះតែ​ក្រុមមន្ត្រី​នៅ នៅតាម​ស្ថានីយ​ថ្លឹង​រ​ថ​យ​ន្ត​​ទាំងនោះ​ពុករលួយ​ស្រេកឃ្លាន​តែ​ផលប្រយោជន៍​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​៕

 

Leave a Reply

(*) Required, Your email will not be published