ដោយសារ​អំណាច​អ្នកធំ ​ជួ​យ​​អ​ន្ត​រា​គ​ម​ន៍​ធ្វើ​​ឲ្យ​​ជន​បង្ក​​​សម្ងំ​ដេ​ក​​​​នៅ​ផ្ទះ​​​ធ្វើ​​ប្រ​​ងើយ​ ប​ន្ទា​ប់​​បុក​​​រះ​​ប​ណ្តាល​​ឲ្យ​មនុស្ស​ ៦ រងរបួស​!

, , Leave a comment

​ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់​មនុស្ស​ចំនួន ៦ នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​ដែល​បុរស​ម្នាក់​ស្រវឹងស្រា​ឡើង​ជោកជាំ បាន​បើករថយន្ត​ឡង់​រ៉ូ​វ៊ែ​រ ដ៏​ទំនើប​មួយគ្រឿងលឿន​ដូច​ហោះ​ហើយ​បែក​កង់​មុខក្រោយ បណ្តាល​ឲ្យ​រ៉េ​ចង្កូត​បុក​រះ​ម៉ូតូ​កង់ អ្នកដំណើ​តាម​ដងផ្លូវ ដួល​រងរបួស​ធ្ងន់​ស្រាល​កាលពី​វេលា​ម៉ោង ១៧ និង ២០ នាទី​ល្ងាច​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៣ ផ្តើមចេញពី​ចំណុច មុខ​សណ្ឋាគារ​គ្រី​ន​ផាក ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ រហូត​បញ្ចប់​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

 

​សាក្សី​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​រថយន្ត​ឡង់​រ៉ូ​វែ ពណ៌​សរ ស៊េរី​ឆ្នាំ​២០០៧ អត់​ពន្ធ​មានឈ្មោះ ម៉ក់ សុពណ៌ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ឈរ​មិន​នឹង​ខ្លួន មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ រថយន្ត​បង្ក​បាន​ព្យាយាម បើក​រត់គេច​ផ្អើល​ពេញ ក្រុង​បាត់ដំបង មកដល់​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ទើប​សមត្ថកិច្ច​ឃាត់​បាន ទាំង​រថយន្ត​និង​អ្នកបើកបរ ហើយ​ពេល​បញ្ជូន មក​ការិយាល័យ​ចរាចរណ៍ មាន​អ្នក​អន្តរាគមន៍​ដោះលែង​អ្នកបើកបរ ទាំង​មិនបាន​កសាង​សំណុំរឿង​។​

 

​ហេតុការណ៍​ដំបូង រថយន្ត​បង្ក​បាន​ប់ក​បុក អ្នកជិះ​កង់​មានឈ្មោះ Alleovae ភេទ​ស្រី អាយុ ២៨​ឆ្នាំ ជា​ជនជាតិ​បារាំង របួស​បាក់ឆ្អឹង​កងជើង​ឆ្វេង និង​ជាំ​ហើម​ក្រោម​ភ្នែក​ស្តាំ ស្នាក់​បណ្តោះអាសន្ន ក្នុងភូមិ​បែក​ចាន​ថ្មី (​ក្បែរ​វិមាន​សព​)​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ បន្ទាប់មកទៀត​នៅត្រង់ ចំណុច​សណ្ឋាគារ គ្រី​ន​ផាក រថយន្ត​បង្ក​បាន​បើក​បុក អ្នកជិះ​ម៉ូតូ ២​គ្រឿង បណ្តាល​ឲ្យ​រងរបួស​ស្រាល មិនបាន​ស្រង់​សាវតា​ទេ ព្រោះ​ប្រញាប់​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​។​

 

​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់ ក៏​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូឌុប​គ្នា ម្តាយ​និង​កូន​មានឈ្មោះ ហេង ឆី​ឃាង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជា​កូនរង​របួសស្រាល និង​ឈ្មោះ លឹម គឹមអេង អាយុ ៦២​ឆ្នាំ​ជា​ម្តាយ រងរបួស​ធ្ងន់​ទាំង ២​នាក់​ជិះ​ម៉ូតូ ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០០៤ រស់នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។ រថយន្ត​បង្ក​បាន​បន្ត​ទៅបុក​ជនរងគ្រោះ ឈ្មោះ ចាន់ ម៉ា​រី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ បណ្តាល​ឲ្យ​របួស​ជើងឆ្វេង យ៉ាងធ្ងន់ធ្ងរ​ខណៈដែល ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៩ មាន​ទីលំនៅ​ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។​

06-12-2013

​សាក្សី​បាន​ឲ្យ​ដឹងថា បុរស​ដែល​បើករថយន្ត ហាក់បីដូច​ស្រវឹង ហើយ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន មាន​ចរិត ក្រ​អើត​ក្រ​ទម ដាក់​សមត្ថកិច្ច​ថែមទៀត​។ ក្រោយពេល​កើតហេតុ វត្ថុតាង​និង​អ្នកបង្ក ត្រូវបាន​ដឹក​យកទៅ​រក្សាទុក នៅ​កា​រិ​យា​ល័​ចរាចរណ៍​ខេត្ត ប៉ុន្តែ​អ្នក​បើ​បររថ​យន្ត ត្រូវបាន​គេ​អន្តរាគមន៍ ដោះលែង​ទាំងយប់​។ ពាក់ព័ន្ធ​ករណីនេះ អ្នក​សារ​ព័ត​មាន មិនអាច​សុំ​ការបំភ្លឺ ពី​សមត្ថកិច្ច​ចរាចរណ៍ ណា​ម្នាក់​បានឡើយ​ព្រោះ​អស់លោក​ថា មិនអាច​បកស្រាយ​បាន ហើយ​កន្លងមក ប្រសិនបើ​អ្នកបើកបរ អត់លុយ​គឺ​ចាប់បញ្ជូន តែបើ​អ្នកមាន​លុយ​មិនបាច់​សួរចម្លើយ​ផង ក៏ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​៕

 

Leave a Reply

(*) Required, Your email will not be published