ប្រទេសថៃ ៖ ក្រុមបាតុករនិងប៉ូលិសក្នុងក្រុងបាងកកបាននឹងកំពុងអនុវត្តការឈប់តវ៉ាបណ្ដោះអាសន្នមួយតាំងពីថ្ងៃពុធនៅមុនពេលមានព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រភូមិបុល ដែលត្រូវបានពលរដ្ឋថៃជាច្រើន ចាត់ទុកព្រះអង្គជិតស្មើនឹងទេវតា។ នៅឯព្រះរាជពិធីផ្លូវការមួយដែលមានការចូលរួមពីមន្ត្រីអ្នកមុខ អ្នកការថៃ ក្នុងនោះមានទាំងលោកស្រីនាយករដ្ឋមន្ត្រីមានបញ្ហា ក្រុមប្រជែងនយោបាយលោកស្រី និងក្រុមប្រមុខយោធាជាតិ ព្រះអង្គមានព្រះបន្ទូលថា ប្រទេសជាតិ មានសន្តិភាពជាយូរមកហើយ ដោយសារអ្នកគ្រប់គ្នាបានធ្វើការរួមគ្នា ។
នៅក្នុងព្រះរាជសុន្ទរកថាដែលត្រូវបានផ្សាយផ្ទាល់គ្រប់ប៉ុស្តិ៍ទូរទស្សន៍ថៃទាំងអស់ ព្រះអង្គបានថ្លែងថា ពលរដ្ឋថៃគ្រប់រូបគួរតែដឹងច្បាស់ពីបញ្ហានេះ ហើយគួរតែបំពេញតាមតួនាទីខ្លួនដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រទេសជាតិដែលនោះគឺស្ថិរភាពនិងសន្តិសុខរបស់ប្រទេស ។ ផ្លូវនានានៅក្បែររាជវាំងមាត់សមុទ្ររបស់ព្រះមហាក្សត្រកាល ពីថ្ងៃព្រហស្បតិ៍ គឺជាសមុទ្រពណ៌លឿង ខណៈមនុស្សរាប់ពាន់នាក់ដែលស្លៀកពាក់ពណ៌ជាសញ្ញាព្រះអង្គ បាននាំគ្នាចេញមកអបអរពិធីនេះនៅទីប្រជុំជនហួហ៊ីនជាទីដែលព្រះអង្គទ្រង់បានគង់ប្រថាប់នៅទីនោះតាំងពីយាងចេញពីមន្ទីរពេទ្យនៅខែសីហាមក។
ព្រះរាជពិធីលើកដំបូងដែលគេបានប្រារព្ធធ្វើនៅហួហ៊ីននេះក្រុមបាតុករ ដែលបានសម្អាតកន្លែងជួបជុំដ៏សំខាន់មួយនៅក្នុងទីក្រុងបាងកកចាស់ ដើម្បីត្រៀមព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនេះបានសន្យាផ្អាកការតវ៉ាសិន ជាការគោរពកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែនឹងបន្តសកម្មភាពនៅតាមផ្លូវរបស់ពួកគេវិញចាប់ពីថ្ងៃសុក្រនេះវិញ៕