អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរតែ​ស៊ើបអង្កេត​ការប្រមូល​ពន្ធ​តាម​របប​ពិត ប្រហែល​អាចពាក់ព័ន្ធ​ជាមួយ​លោក ខៀន សង្ហារ ក្រោយ​អំពើពុករលួយ​របស់លោក ភី រិ​ទ្ធ ត្រូវ​បែកធ្លាយ​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ចាប់តាំងពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចាប់​ឃាត់ខ្លួន​លោក ភី រិ​ទ្ធ ជា​អនុប្រធាន​ពន្ធដារ ខេត្ត​ព្រះសីហនុ គេ​សង្កេតឃើញ​ម​ន្ត្រី​​ជាច្រើន​ទៀត មិនសូវ​ទៅ​បម្រើ​ការងារ​នោះទេ ដែល​ទំនងជា​មានការ​ភ័យខ្លាច និង​បាក់ស្បាត​ចំពោះ ចំណាត់ការ​របស់លោក ឱម យ៉ិនទៀង ហើយ​ភ្លា​មៗ​​នោះ​ក៏មាន​ការដកតំណែង​លោក ខៀន សង្ហារ ជា​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ យ៉ាង​តក់ក្រហល់ មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី​ទេ នាំ​ឲ្យ​ធ្វើ​ឲ្យ​គ្រប់ៗ​គ្នា​មាន​ចម្ងល់ យ៉ាងខ្លាំង​ថា តើ​លោក ខៀន សង្ហារ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ភី រិ​ទ្ធ ដែលជា​មនុស្ស​ជំនិត​របស់គាត់​ក្នុង​កម្រិតណា​នោះទេ សម្រាប់​សំណុំរឿង​ពុករលួយ គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​។​

 

​មន្ត្រី​មួយចំនួន​បាន​លើកឡើងថា ការចាប់​ឃាត់ខ្លួន​លោក ភី រិ​ទ្ធ អតីត​អនុប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​ជាម​នុស្ស​ជំនិត​របស់លោក ខៀន ស​ង្ហារ នោះ​គឺ​ទាក់ទិន​នឹង​សំណុំរឿង​ពុករលួយ​ដ៏​ធំ​មួយ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្លាប់បាន​អញ្ជើញលោក ភី រិ​ទ្ធ មក​ឆ្លើយបំភ្លឺ​ប៉ុន្មាន​លើក​រួ​ច​ម​ក​ហើយ​។ គេ​ដឹងថា​អ្វីដែល​លោក ភី រិ​ទ្ធ បានធ្វើ​កើតឡើង​ដោយសារ​តែមាន​ការចាត់​តាំង ឬ​ការឆ្លង​យោបល់​ពី​លោក ខៀន សង្ហារ ដែលជា​មេ​កើយ​ទើ​ប​​អាចទៅរួច ហើយ​ករណី​ដែល​លោក ភី រិ​ទ្ធ ជាប់​ទាក់ទិន​ជាមួយ​អំពើពុករលួយ​គឺ​គាត់ បាន​ឆ្លើយបំភ្លឺ​ទៅតាម​ដំណើររឿង ដែលមាន​ទាក់ទិន​យ៉ាង​វែង​អ​ន្លាយ ដូច​សម្ល​កំពឹស​ជាមួយ​ប្រធាន​ពន្ធដារ ខេត្ត​ព្រះសីហនុ គឺ​លោក ខៀន សង្ហារ​។​

 

​មានការ​បញ្ជាក់​ផងដែរ​ថា ការបង់ពន្ធ​អចលនទ្រព្យ​សម្រាប់​ការផ្ទេរកម្មសិទ្ធិ​លើ​ទីតាំង​ដី​ធំៗ បង្កើត​ឲ្យ​មាន​អំពើពុករលួយ​យ៉ាង​ស៊ីជម្រៅ​ក្នុង​អង្គភាព​ពន្ធ​ដា​រ​ខេត្ត​ព្រះសីហនុ ហើយ​គេ​មិនទាន់​គិតដល់​អំពើពុករលួយ​នៃ​ការប្រមូល​ពន្ធ​ប៉ាតង់ ពន្ធ​របប​ពិត និង​ពន្ធ​ប្រាក់ចំណេញ ដែល​កើតឡើង ក្រោ​ម​រូ​ប​ភា​ព​​មិន​ប្រក្រតី ជា​លេស​ដែល​មន្ត្រី​ពន្ធដារ​ពុករលួយ​ដូចជា​លោក ភី រិ​ទ្ធ ជាដើម​ប្រមូល​យកទៅ ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ លោក ខៀន ស​ង្ហា​រ គឺជា​អ្នក​ផ្តើម​ឲ្យ​មាន​អំពើពុករលួយ និង​បិទ​ភ្នែក​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​ផ្គើន​ទៅនឹង​គោលការណ៍​កែទម្រង់​របស់​អង្គភាព​ប្រឆាំង​អំ​ពើ​ពុករលួយ​ហើយ​សូម្បីតែ​លោក គង់ វិបុល ជា​អគ្គនាយក​ពន្ធដារ ក៏​មិនដែល​ឮមាត់ឮក​ពី​បញ្ហា​នេះ​មិនដឹង​ជាមាន​ទំនាក់ទំនង​អ្វី​ជាសម្ងាត់​ឡើយ​។​

 

​នៅពេលដែល​មិនទាន់មាន​ការឆ្លើយបំភ្លឺ​ឲ្យ​បានច្បាស់លាស់​អំពី​រឿងរ៉ាវ​ពុករលួយ​ដ៏​ធំ​បំផុត​នៅក្នុង​អង្គភាព​ពន្ធដារ ខេត្ត​ព្រះសីហនុ ច្បាស់​ណាស់​ដែ​ល​ថា ប្រជាពលរដ្ឋ​មួយចំនួន​មើលឃើញ​ពី​ការជាប់​ពាក់ព័ន្ធ​យ៉ាង​វែង​អន្លាយ​របស់លោក ខៀន សង្ហារ ដែល​បង្កើត​ឲ្យ​មាន​ភាពមិនប្រក្រតី​នៃ​ការប្រមូល​ព​ន្ធ​ដារ​គ្រប់​ប្រភេទ​។ យ៉ាងណាក៏ដោយ​មាន​ព័ត៌មាន​ល្ហិ​ច​ល្ហៀ​ង​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា លោក ភី រិ​ទ្ធ ដែល​កំពុង​ជាប់ឃុំ ក្នុង​រឿង​ពុករលួយ​មាន​អ្ន​ក​ជួយ​រត់ការ​ខ្វែងដៃខ្វែងជើង ដើម្បី​ធានា​ឲ្យ​នៅក្រៅ​ឃុំ ព្រោះ​ការ​ទុក​ឲ្យ​លោក ភី រិ​ទ្ធ ជាប់​ក្នុង​ពន្ធនាគារ​តែម្នាក់ឯង អាច​នាំ​ឲ្យ​មានការ​បែកធ្លាយ រឿ​ង​អា​ស្រូវ​កាន់តែច្រើន​ថែមទៀត ហើយ​គេ​មាន​គម្រោង​បញ្ចប់​សំណុំរឿង​ត្រឹមតែ​បញ្ហា​តូច​មួយ​ដោយ​ទុក​ឲ្យ​លោក ភី រិ​ទ្ធ ទទួលខុសត្រូវ​តែម្នាក់ឯង​។​

 

​បើតាម​ការសង្កេត​ជារួម នៅក្នុង​ប្រទេស​កម្ពុជា ក្រុមមន្ត្រី​ដែល​ត្រូវបាន​ដកតំណែង​យ៉ាង​តក់ក្រហល់ ច្បាស់​ជាមាន​បញ្ហា​អ្វីមួយ​ហើយ​ដូចជា​ក្នុង​អ​ង្គ​ភា​ព​​ពន្ធដារ ខេត្ត​ព្រះសីហនុ មាន​ការចាប់​ឃាត់ខ្លួន​អនុប្រធាន​ពន្ធដារ ដែល​ល្បី​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​យូរយារ​ណាស់​មកហើយ​ក៏​ស្រាប់តែ​មានការ​ផ្លា​ស់ប្តូរ​តំណែង​លោក ខៀន សង្ហារ យ៉ាង​តក់ក្រហល់​ទៅទៀត ដែល​នាំ​ឲ្យ​គ្រប់ៗ​គ្នា​សង្ស័យថា លោក ខៀន សង្ហារ ទំនង​ជាមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សំណុំរឿង​ពុករលួយ​របស់លោក ភី រិ​ទ្ធ ផងដែរ​ហើយ​មើលទៅ​។ យ៉ាងណាក៏ដោយ​មន្ត្រី​ពន្ធដារ​មួយចំនួន​បាន​ទាញអារម្មណ៍ ឲ្យ​អង្គភាព​ប្រឆាំង​អំ​ពើ​ពុ​ក​រលួយ ពិនិត្យមើល​ឡើងវិញ​ផង​ពី​មន្ត្រី​ពន្ធដារ​ធំៗ ដែល​ពុករលួយ​ជា​ចំហ​ដូចជា​ប្រធាន​នាយកដ្ឋាន​ប្រមូល​ពន្ធ​តាម​របប​ពិត និង​នាយកដ្ឋាន​ប្រមូល​ព​ន្ធ​​តាម​ក្រុមហ៊ុន សហគ្រាស​។​

05-12-2013

​មានការ​បញ្ជាក់​ផងដែរ​ថា មន្ត្រី​ធំៗ​ទាំងនេះ​បាន​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ បំបាត់​ចំណូល​ពន្ធដារ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយឆ្នាំៗ ហើយ​ប្រ​សិ​ន​បើ​មាន​វិធានការ​ជាក់ស្តែង​ក្នុងការ លុបបំបាត់​អំពើពុករលួយ​ក្នុង​ជួរ​មន្ត្រី​ធំៗ​ពិតជា អាចធ្វើ​ឲ្យ​មន្ត្រី​តូចតាច ខ្លាចរអា​មិន​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​ទេ ដូច្នេះ​ការ​បោសសម្អាត​អំពើពុករលួយ​គួរ​ធ្វើ ពីលើ​មកក្រោម​ពី​មន្ត្រី​ធំៗ មក​មន្ត្រី​តូចៗ​។ គេ​កំពុង​តាមដាន យ៉ាង​យកចិត្តទុកដាក់​ថា តើ​នឹងមាន​វិ​ធា​ន​កា​រ​​ស៊ើបអង្កេត​ពី​អំពើពុករលួយ​របស់​ម​ន្ត្រី​ពន្ធដារ​ធំៗ ក្នុង​នាយកដ្ឋាន​ប្រមូល​ពន្ធ តាម​របប​ពិត និង​នាយកដ្ឋាន​ប្រមូល​ពន្ធ តាម​ក្រុមហ៊ុន​សហគ្រាស ឬ​ក៏​​អត់​ទន្ទឹម​ពេលដែល មាន​សេចក្តីរាយការណ៍​ថា អំពើពុករលួយ​នៅ​ទី​នោះបាន​ក្លាយជា​រឿង​គួរ​ឲ្យ​ភ័យខ្លាច​៕

 

Leave a Reply

(*) Required, Your email will not be published