ប្រើ​អំ​ណោ​ច​ជា​បងធំ​ប្រចាំ​ទឹកដី ទាំង​៣​នាក់​ជាប់​ខ្នោះ​ប៉ូលីស​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ទាំង ៣ នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន បន្ទាប់ពី​ក្រុម​នេះ​បានធ្វើ​សកម្មភាព​វាយ​ប្លន់​ជនរងគ្រោះ ខណៈដែល​ជនរងគ្រោះ​ធ្វើដំណើរ​តាម​ស​ផ្លូវ ។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ១០ នាទី​យប់ ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៣ តាមផ្លូវ​បេតុង នៅក្នុង​ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​


​ជនសង្ស័យ​ទាំង ៣ នាក់​មានឈ្មោះ ឆែម កុម្ភៈ អាយុ ២៦​ឆ្នាំ មុខរបរ បោះពុម្ព សៀវភៅ ទី​២ ឈ្មោះ ឆែម មីនា ជា​ប្អូន បង្កើត អាយុ ២៤​ឆ្នាំ រស់នៅ​ផ្ទះ​លេខ ១៣៤ ក្រុមទី ៣ ផ្លូវលំ ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី និង​ជនសង្ស័យ​ទី​៣ ឈ្មោះ ចាន់ មករា អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​អង្ក្រង​២ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខ របរ មិន​ពិតប្រាកដ ។ ចំណែក​ជនរងគ្រោះ​វិញ ឈ្មោះ គី រដ្ឋា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​សង់​ថ្មី ផ្លូវលំ ក្រុម ៤ ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មុខរបរ​ជា សិស្សសាលា ។​

 

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ និង​មិ​ត្ដ​ភ័ក្ដិ​ចំនួន​២ នាក់​ផ្សេងទៀត បានធ្វើ​ដំណើរ​ចេញពីផ្ទះ​របស់ខ្លួន ដើម្បី​ទិញ​បង្អែម​ឱ្យ​ម្ដាយ លុះ​ពេលធ្វើ​ដំណើរ​ដល់​ចំណុចកើតហេតុ​នោះ​ស្រាប់តែ​ជន សង្ស័យ ឆែម កុម្ភៈ ក្នុង​ដៃ​មាន​ដាវ​សាំ​ម៉ូ​រ៉ៃ បាន​បក់ដៃ​ឱ្យ​ជនរងគ្រោះ​ឈប់ ។ ពេល​ជនរងគ្រោះ​ឈប់​ម៉ូតូ​ជនបង្ក​ឈ្មោះ ឆែម មីនា បានមក​ទះកំផ្លៀង​ជនរងគ្រោះ​ចំនួន​២​ដៃ​ហើយ​ភ្លាមៗ​នោះ ឈ្មោះ ចាន់ មករា​ដែលមាន បំពង់​ទីប​ក្នុង​ដៃ​នោះ បាន​ស្ទុះ​មក​វាយ​ជនរងគ្រោះ បណ្ដាលឱ្យ​រងរបួស​ដៃស្ដាំ ។​

05-12-2013

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៣ នាក់ ត្រូវបាន​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ ដើម្បី កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published