ក្រុម​សិទ្ធិ​ស្ត្រី Femen សម្តែង​ការមិន​ពេញ​ចំពោះ​ទង្វើ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Viktor Yanukovych ថ្កោលទោស​ចំពោះ​ការបង្ក្រាប​ទៅលើ​ហ្វូង​បាតុករ​

, , Leave a comment

​ប្រទេស​បារាំង ៖ យោងតាម​គេហទំព័រ​ព័ត៌មាន​មួយ​ឈ្មោះ ដេ​ម៉ូ​តិច​-​ព័រ​.​សេ​.​អូ​.​អិ​ម (www.demotix.com) បាន​រាយការណ៍​មក​ថា មាន​មនុស្ស​រាប់សិប​នាក់​បាន​រងរបួស​នៅក្នុង​ហេតុការណ៍បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​អ៊ុយ​ក្រែ​ន និង​អ្នក​តវ៉ា​ជាង ៣០ នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន ។ ថ្វីបើ​មានការ​ហាមប្រាម​ទៅលើ​បាតុករ​មិន​ឲ្យ​ធ្វើ​ការតវ៉ា​នៅក្នុង​ផ្នែក​កណ្តាល​នៃ​រដ្ឋធានី​អ៊ុយ​ក្រែ​ន​ក្តី តែ​ពួក​អ្នក​តវ៉ា​១​ម៉ឺន​នាក់ បានមក​ប្រមូល​ផ្តុំគ្នា​ម្តងទៀត កាលពី​ថ្ងៃអាទិត្យ ដើម្បី​អំពា​វា​នាវ​ឲ្យ​ការបោះឆ្នោត​ឲ្យ​បាន​ឆាប់ៗ ។​

05-12-2013 (3)

​ចំណែក​នៅ​ប្រទេស​បារាំង​វិញ​ក្រុម​ដើម្បី​សិទ្ធិ​ស្ត្រី​របស់​អ៊ុយ​ក្រែ​ន Femen ដែលមាន​មូលដ្ឋាន​នៅ​ប៉ារីស បានបង្ហាញ​វត្ត​មាននៅ​ខាងក្រៅ​ស្ថានទូត​អ៊ុយ​ក្រែ​ន ក្នុង​រដ្ឋធានី​ប្រទេស​បារាំង កាលពី​ថ្ងៃអាទិត្យ ដើម្បី​ផ្តល់​សារ​ដ៏​ពិសេស​ផ្ទាល់​របស់​ពួកគេ​ទៅកាន់​ប្រធានាធិបតី​ប្រទេស​ខ្លួន ។​ ​ស្ត្រី​គ្មាន​អាវ​ទាំងនេះ​បានចាប់ផ្តើម​នាំគ្នា​អង្គុយ​នោម​ដាក់​រូបថត​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Viktor Yanukovych ដើម្បី​ថ្កោលទោស​ចំពោះ​ការបង្ក្រាប​ទៅលើ​ហ្វូង​បាតុករ ដែល​ខឹងសម្បារ​អំពី​ការច្រានចោល​របស់គាត់​ចំពោះ​កិច្ចព្រមព្រៀង EU ដ៏​មាន​សារសំខាន់​១​នោះ ។​

05-12-2013 (1)

​ស្ត្រី​៥​នាក់ ចេញ​មកពី​ក្រុម​នេះ បាន​ប្រមូល​ផ្តុំគ្នា​វេលា​ព្រឹក​ថ្ងៃអាទិត្យ ស្ថិតនៅ​ពីមុខ​ស្ថានទូត​អ៊ុយ​ក្រែ​ន ក្នុងស្ថានភាព​គ្មាន​អាវ និង​ចាប់ផ្តើម​នាំគ្នា​អង្គុយ​នោម​ដាក់​លើ​រូបថត​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ដែល​ពួកគេ​ដាក់​នៅ​កម្រាល​ថ្ម ។​ ​ប៉ុន្តែវា​មិន​ច្បាស់​ថា​តើ​ពួកគេ​ពិតជា​អង្គុយ​នោម​មែន ឬក៏​ច្រក​វត្ថុ​រាវ​ដាក់​ក្នុង​ថង់​លាក់ទុក​នោះទេ ។

05-12-2013 (4)

ពាក្យស្លោក​ជា​ភាសា​អង់គ្លេស​ដែល​សរសេរ​នៅ​ដងខ្លួន​របស់​ពួកគេ និយាយថាៈ Yanukovych ត្រូវតែ​បណ្តេញចោល​! “Yanukovych piss off!”  ។ ពួកនាងៗ​ទាំងនោះ បន្ទាប់មក​បាន​ចាកចេញ និង​ក៏​ពុំ​ត្រូវបាន​ចាប់ខ្លួន​នោះដែរ ។​

05-12-2013 (2)

​ម​បញ្ជាក់ថា ការតវ៉ា​នេះ​បានកើត​ឡើង គឺ​បន្ទាប់ពី​ប៉ូលីស​ប្រដាប់​ដោយ​ដំបង ធ្វើការ​បំបែកហ្វូង​បាតុករ​នៅក្នុង​ទីក្រុង Kiev កាលពី​ថ្ងៃអាទិត្យ ដើម្បី​អំពា​វា​នាវ​ឲ្យ​លោក Yanukovych ត្រូវតែ​ចុះចេញ​ពីមុខ​តំណែង បន្ទាប់​គាត់​បាន​ផ្អាក​ការងារ​អំពី​កិច្ចព្រមព្រៀង​ផ្នែក​ពាណិជ្ជកម្ម និង​ដៃគូ​មិត្តភាព ជាមួយ​សភាព​អឺរ៉ុប ដែល​បាន​កើតមានឡើង​រាប់​ឆ្នាំ​មកហើយ នៅក្នុង​ទីផ្សារ ។​

05-12-2013 (5)

​កិច្ចព្រមព្រៀង EU គួរ​ត្រូវ​បើក​បណ្តា​ទ្វា​ព្រំដែន ចំពោះ​ទំនិញ និង​កំណត់​ដំណាក់កាល​១​សម្រាប់​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ការធ្វើដំណើរ ប៉ុន្តែ​លោក Yanukovych បាន​បដិសេដ​លែង​ទទួលស្គាល់ នៅ​ឱកាស​មុននេះ ដោយ​និយាយថា ប្រទេស​របស់គាត់​មិនអាច​មានលទ្ធភាព ដើម្បី​លះបង់​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី បានទេ ។ ក្រុង​មូ​ស្គូ ក៏បាន​ប្រឆាំង​ទៅនឹង​កិច្ចព្រមព្រៀង​នេះ​ផងដែរ ៕

     05-12-2013 (6) 05-12-2013 (7) 05-12-2013 (8) 05-12-2013 (9) 05-12-2013 (10) 05-12-2013 (11)

 

Leave a Reply

(*) Required, Your email will not be published