ចោរ​គ្មាន​ជំនាញ ឃើញ​ម៉ូតូ​ជាប់​សោរ​ទៅ​កាត់ ជាប់​ខ្នោះ​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើការ​ឡោមព័ទ្ធ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច ខណៈដែល​រូបគេ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ ។ ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង១០ និង ៣៥ នាទី​យប់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ ២០១៣ ស្ថិតនៅ​ផ្ទះ​លេខ ១៣ ផ្លូវលំ ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

 

​ជនសង្ស័យ​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ឲ្យ​សមត្ថកិច្ច​មានឈ្មោះ រស់ បុរី អាយុ ១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ ឈ្មោះ រិ​ន នឿន ភេទ​ប្រុស អាយុ​២៨ ឆ្នាំ ស្នាក់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ ។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ជនរងគ្រោះ​បាន​យក​ម៉ូតូ​ម៉ាក​គុប សេ​៥០ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1BN-4971 ដោយ​ចាក់សោរ​នៅជាប់​ជណ្ដើរ ផ្ទះ​រួចហើយ​ឡើង​ទៅជា​ន់ទី ៣ ។ បន្ទាប់មក​ក៏បាន​ឮ​សំឡេង ក៏​ចុះមក​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​អារ​ច្រ​វ៉ា​ក់​ដែល​ចាក់​ជាប់​ម៉ូតូ ទើប​ជនរងគ្រោះ​ស្រែក​ឆោឡោឡើង ធ្វើ​ឲ្យ​ផ្អើល​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ នាំគ្នា​ឡោមព័ទ្ធ​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ូលិស​តែម្ដងទៅ​។​

04-12-2013

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន ដើម្បី​សាកសួរ​ចម្លើយ​៕

 

Leave a Reply

(*) Required, Your email will not be published