លោក Jang Song Thaek ដែល​ត្រូវជា​ឪពុកមា​ថ្លៃ​របស់លោក Kim Jong-un ត្រូវ​បណ្តេញ​ចេញពី​មុខតំណែង​

, , Leave a comment

​កូរ៉េខាងត្បូង ៖ តាម​គេហទំព័រ​របស់​អង់គ្លេស​ឈ្មោះ​ដាយ​លី​ម៉ែ​ល​បាន​បង្ហាញថា ក្នុង​ឧបទ្វីប​កូរ៉េ​មានរឿង​ដ៏​រសើប​មួយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូង ទើបបាន​ចុះផ្សាយ​ពី​ព័ត៌មានដែ​ល​​ស្វាមី​របស់​ម្តាយមីង​បង្កើត គឹម ជុង អ៊ុន ដែលជា​តួអង្គ​មាន​ឥទ្ធិពល​ទី​២ នៅ​ប្រទេស​នេះ បាន​ធ្លាក់​ចេញពី​មុខតំណែង ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ បាន​ដកស្រង់​ប្រភពពី​ព័ត៌មាន​ចារកម្ម NIS របស់​កូរ៉េខាងត្បូង ឲ្យ​ដឹងថា លោក Jang Song Thaek បាន​ត្រូវ​បណ្តេញចេញ​ពីមុខ​តំណែង ក្នុងនាម​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ការពារជាតិ​កូរ៉េខាងជើង ។​

04-12-2013

​ប្រសិន​នេះ​ជាការ​ពិត​នោះ ការទម្លាក់​លោក Jang ចេញពី​មុខតំណែង បានបង្ហាញ​នូវ​របត់​នយោបាយ​ដ៏​ធំ​មួយ ក្នុង​គណៈកម្មាធិការ​ដឹក​នាំ​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង ចាប់តាំងពី​ពេល​លោក គឹម ជុង អ៊ុន ឡើងកាន់តំណែង​បន្ត​ពី​ឪពុក​របស់លោក កាលពី​ខែធ្នូ ២០១១ មក ។ ក្នុង​អង្គប្រជុំ​បន្ទាន់​មួយ រវាង NIS និង​សភា​កូរ៉េខាងត្បូង នោះ Jang Song Thaek “​ទើបតែ​ត្រូវ​បណ្តេញចេញ​ពីមុខ​តំណែង ហើយ​មនុស្ស​ជំនិត ២ រូប គឺ Ri Yong-ha និង Jang soo-kil ត្រូវបាន​ប្រហារជីវិត ដោយ​បើកចំហរ​នៅ​ខែវិច្ឆិកា កន្លងមកនេះ​” ។​

 04-12-2013 (1)

​ករណី​ប្រហារជីវិត​បុគ្គល​ស្និទ្ធ​នឹង​លោក Jang Song Thaek នោះ ត្រូវបាន​ប្រកាស​ក្នុង​ជួរ​កងទ័ព​ទាំងមូល ហើយ​តាំងពី​ពេល​នោះមក គេ​ពុំ​ឃើញ​វត្តមាន​របស់លោក​ទៀត​ឡើយ ៕

 

Leave a Reply

(*) Required, Your email will not be published